• 2019-11-01 00:00:00
  • ព័ត៌មាន

វត្តចំណាស់អាយុ១៣២ឆ្នាំមួយ នៅបាត់ដំបងរៀបចំស្អាតប្លែកទាក់ទាញភ្ញៀវទេសចរ

  • 2019-11-01 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តព្នៅ ស្ថិតនៅភូមិសំរោងអូទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ១គីឡូម៉ែត្រពីវត្តសំរោងក្នុង។ នៅតាមដងផ្លូវព្រះវិហារបង្ហាញខ្លួនយ៉ាងសង្ហារ ក្នុងទម្រង់ ស្ថាបត្យកម្មស្ទ៊ីលបាត់ដំបង ដោយមានឆ្មាំតោពីរឈរ ចាំស្វាគមន៏។

យោងតាមសំណេរក្នុងហ្វេសប៊ុកផ្លូវការរបស់ លោក ស៊ុន ពោរ៉ា អ្នកសិក្សាស្រាវជ្រាវអំពីវត្តអារាមបានបញ្ជាក់ថា វត្តព្នៅនេះជាសិល្បៈសំណង់ព្រះពុទ្ធសាសនា នាទសវត្សឆ្នាំ1930 មានជហ្វា6 និងស្លាបដំបូលពីរជាន់។ វត្តព្នៅ ជាវត្តដែលមានកំនើតតាំងពីឆ្នាំ1887 ពោលគឺក្នុងសម័យកាល បាត់ដំបងសម័យលោកម្ចាស់ ដូចដែលមានក្នុងកំណាព្យនៅក្នុងសៀវភៅរបស់លោក តូច ឈួង។ កាលពីសម័យ ប៉ុល ពត ទីនេះជាមន្ទីរពេទ្យដ៏ធំប្រចាំតំបន់។ បល្ល័ងព្រះដែលមានសណ្ឋានដូចគ្នាទៅនឹងវត្តកែវ ត្រូវបានបំផ្លាញនៅក្នុងរបបនោះ។

ថ្វីត្បិតក្នុងវត្តទាំងមូលមានលោកសង្ឃ ៥អង្គក្តី តែក្រោមការដឹកនាំរបស់ ភិក្ខុ ឡោ គីណាល់ ដែលជាចៅអធិការវត្ត ព្រះអង្គបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការ រៀបចំ ថែទាំ និងការពាររាល់សំណង់ស្ថាបត្យកម្មនៅទីនេះ។

ខាងក្រោមនេះជាទិដ្ឋភាពនៅក្នុងបរិវេណវត្តព្នៅ៖

រូបថត៖ ផេកហ្វេងប៊ុក វត្តព្នៅ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់