• 2019-11-06 03:11:38
  • ព័ត៌មាន

មេដឹកនាំជនជាតិភាគតិចប្រេស៊ីល ប្រកាសសុំជំនួយពីអ៊ឺរ៉ុបដើម្បីការពារព្រៃអាម៉ាហ្សូន

  • 2019-11-06 03:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំជនជាតិភាគតិចប្រេស៊ីល បាន​ប្រកាស​សុំ​ជំនួយ​នយោបាយ​ពី​សហភាព​អ៊ឺរ៉ុប​ដើម្បី​ការពារ​ព្រៃ​អាម៉ាហ្សូន​ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​ឈ្មួញ​ក្នុង​ប្រទេស។

យោង​តាម​សកម្មជន​ឈ្មោះ Sonia Guajajara ឲ្យ​ដឹង​ថា​ក្រុម​របស់​អ្នក​ស្រី​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ឺរ៉ុប​មួយ​ចំនួន​នៅ​ក្នុង​ដំណើរ​រយៈ​ពេល ៣៥​ថ្ងៃ​ដើម្បី​សុំ​ជំនួយ។ គណប្រតិភូ​នឹង​ត្រូវ​ជួប​ប្រជុំ​ជាមួយ​មេ​ដឹក​នាំ​នយោបាយ និង​សាសនា, ក្រុមហ៊ុន និង​សកម្មជន​ផ្សេង​ៗ។ ក្រុមនេះចង់អោយសហគមន៍អ៊ឺរ៉ុបលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានគ្រោងទុកនៅបណ្តាប្រទេសអាមេរិកខាងត្បូងមួយចំនួនដែលនឹងនាំមកនូវការឈូសឆាយដីអាម៉ាហ្សូនបន្ថែមទៀត។ អគ្គិភ័យដែលបានប្រើដើម្បីឈូសឆាយដីនៅក្នុងតំបន់អាម៉ាហ្សូនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកក្កដានិងសីហាដែលបណ្តាលឱ្យមាន​ប្រកាស​អាសន្នអំពី​ការប្រែប្រួលអាកាសធាតុ។

ជុំវិញ​បញ្ហា​នេះ មតិភាគ​ច្រើន​បាន​សម្ដែង​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គោល​នយោបាយ​របស់​ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro ដែល​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ​បន្ថែម និង​ធ្វើ​ឲ្យ​ការ​ការពារ​បរិស្ថាន​ធ្លាក់​ចុះ ក្រោយ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ដើម្បី​ធ្វើ​កសិកម្ម​​ពាណិជ្ជកម្ម និង​រ៉ែ។ ជាមួយគ្នាដែរ ជនជាតិដើមភាគតិចមួយក្រុមបានធ្វើបាតុកម្មនៅខាងក្រៅក្រុមប្រឹក្សាអឺរ៉ុបក្នុងទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិកប្រឆាំងនឹងភ្លើងឆេះព្រៃនៅអាម៉ាហ្សូន៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់