- 2019-11-07 03:59:17
- ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹករឿងការចូលរួមថែរក្សាអនាម័យ បរិស្ថាន អំឡុងពិធីបុណ្យអុំទូក
- 2019-11-07 03:59:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹករឿងការចូលរួមថែរក្សាអនាម័យ បរិស្ថាន អំឡុងពិធីបុណ្យអុំទូក
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីចូលរួមថែរក្សាសណ្ដាប់ធ្នាប់ សោភណភាព អនាម័យ និងបរិស្ថានរាជធានីភ្នំពេញឲ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់ម្ចាស់ស្ដង់លក់ទំនិញ ម្ចាស់ទីតាមងប្រគំតន្រ្តី និងអ្នកលក់ដូរទាំងអស់ ត្រូវមានធុងសំរាម ឬថង់សម្រាប់ទុកដាក់សំរាមផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ។
នៅក្នុងសេចក្ដីជូនដំណឹងថ្ងៃទី ៦ វិច្ឆិកា បានបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាកីឡាករប្រណាំងទូក និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តទាំងអស់ ក៏សូមមេត្តាជួយថែរក្សាអនាម័យ ដោយត្រូវវេចខ្ចប់ និងទុកដាក់សំរាមនៅក្នុងធុងសំរាម ឬកញ្ឆេរសំរាមឲ្យបានត្រឹមត្រូវផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យបងប្អូនជាម្ចាស់ស្ដង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្រ្តី អ្នកលក់ដូរ កីឡាករទូក និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងចូលរួមចំណែកក្នុងការថែរក្សាសណ្ដាប់ធ្នាប់ សោភណភាព អនាម័យ និងបរិស្ថានរាជធានីភ្នំពេញឲ្យបានល្អប្រសើរគ្រប់ៗគ្នា៕