- 2019-11-07 06:51:21
- ព័ត៌មាន
និស្សិតហុងកុងរាប់ពាន់នាក់ នាំគ្នាដើរតវ៉ាតាមដងផ្លូវក្រោយពិធីចែកសញ្ញាប័ត្រ
- 2019-11-07 06:51:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតហុងកុងរាប់ពាន់នាក់ នាំគ្នាដើរតវ៉ាតាមដងផ្លូវក្រោយពិធីចែកសញ្ញាប័ត្រ
ចន្លោះមិនឃើញ
និស្សិតហុងកុងប្រមាណជា ១ ០០០នាក់ បាននាំគ្នាពាក់ម៉ាសខ្មៅទៅចូលរួមពិធីទទួលសញ្ញាប័ត្រនៅសកលវិទ្យាល័យចិននៃហុងកុងនៅថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា និស្សិតនាំគ្នាពាក់ម៉ាសខ្មៅបើទោះបីជារដ្ឋាភិបាលចេញច្បាប់ហាមប្រាមមិនឲ្យពាក់កាលពីខែមុនក្ដី ក្រោយពេលដែលបាតុកម្មតវ៉ាដ៏ចម្រូងចម្រាសអស់រយៈពេលជាង ៥ខែដែលឈានការប្រើប្រាស់ហិង្សាប៉ះទង្គិចគ្នារវាងហ្វូងបាតុករ និងប៉ូលិស។ ស្ថិតក្នុងសំលៀកបំពាក់ទទួលសញ្ញាប័ត្រផ្លូវការ និស្សិតរាប់ពាន់នាក់បានដើរតាមដងផ្លូវពីស្ថានីយរថភ្លើងក្រោមដី ទៅកាន់កន្លែងធ្វើពិធី។ និស្សិតខ្លះ ត្រូវបានគេឃើញកាន់ផ្លាកដែលមានសរសេរពាក្យថា "ដោះលែងហុងកុង នាំគ្នាបដិវត្តឥឡូវនេះ”។
ការតវ៉ា ត្រូវបានធ្វើឡើងប្រឆាំងនឹងច្បាប់បត្យាប័នដែលត្រូវបានលុបចោលដែលនឹងអនុញ្ញាតឱ្យបញ្ជូនជនល្មើសទៅកាន់ដីគោកសម្រាប់ការកាត់ក្តី ប៉ុន្តែបានវិវត្តទៅជាការអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យជាងមុននៅហុងកុង និងការស៊ើបអង្កេតឯករាជ្យលើបណ្តឹងនៃការប្រើកម្លាំងហួសហេតុរបស់ប៉ូលីសមកលើបាតុករ៕