- 2019-11-10 11:17:53
- ព័ត៌មាន
វីដេអូខ្លី! ប្រាប់ពីគោលបំណងដាក់ប៉េងប៉ោងជាប់ធុងសំរាម នៅឯពិធីបុណ្យអុំទូក
- 2019-11-10 11:17:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូខ្លី! ប្រាប់ពីគោលបំណងដាក់ប៉េងប៉ោងជាប់ធុងសំរាម នៅឯពិធីបុណ្យអុំទូក
ចន្លោះមិនឃើញ
អ្នកដើរលេងអុំទូក ដែលចង់ស្វែងរកធុងសំរាម គ្រាន់តែឃើញប៉េងប៉ោងបង្ហោះ មានអក្សរ "ស្អាត" នោះជាកន្លែងចោលសំរាម។ តើហេតុអ្វីបានជាដាក់ប៉េងប៉ោងចងភ្ជាប់ធុងសំរាម នៅឯពិធីបុណ្យអុំទូក? ចង់ដឹងច្បាស់សូមទស្សនាវីដេអូខ្លីមួយនេះ នៅខាងក្រោម៖
ការដាក់ប៉េងប៉ោងដ៏ស្រស់បំព្រងនៅតាមធុងសំរាមនេះ គឺក្នុងគោលបំណងសំខាន់ដើម្បីឲ្យអ្នកដើរលេងអុំទូកងាយស្រួលស្វែងរកធុងសំរាម ដែលនេះជាយុទ្ធនាការរបស់គម្រោង «ភ្នំពេញស្អាត» ចង់ឲ្យគ្រប់គ្នាចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅពិធីបុណ្យអុំទូក។
ទន្ទឹមនឹងនេះ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែនេះក្រុមការងាររបស់ស្អាតមិនត្រឹមតែបានដាក់ប៉េងប៉ោងដ៏ស្រស់បំព្រងនៅតាមធុងសំរាមទេ តែក៏បានរៀបចំដាក់ស្តង់នៅតាមបណ្ដោយសួនច្បារមាត់ទន្លេទល់មុខផ្លូវ 178 ផងដែរ។
តាមរយៈផេកផ្លូវការ ភ្នំពេញស្អាត Phnom Penh Saat បានបញ្ជាក់ថា ក្រុមការងារបានរៀបចំជាសកម្មភាពសប្បាយៗជាច្រើននៅតាមស្តង់សម្រាប់ទទួលបងប្អូនជនរួមជាតិឱ្យចូលរួមកម្សាន្ត និងទទួលយកសារអប់រំមានតម្លៃ។ ហើយក៏មានការចែកជូនជាទឹកក្រូចនិងរង្វាន់ផ្សេងៗទៀតផង!
សម្រាប់បងប្អូនដែលមានគម្រោងមកលេងបុណ្យអុំទូកនៅតាមមាត់ទន្លេ កុំភ្លេចចូលរួមសកម្មភាពជាច្រើនរបស់ស្អាតណា៎។
សូមចូលរួមចែរក្សាសណ្ដាប់ធ្នាប់បរិស្ថានទាំងអស់គ្នាដើម្បី សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ
រូបភាព៖ ផេករបស់ ភ្នំពេញស្អាត