- 2019-11-14 03:35:00
- ព័ត៌មាន
សិស្សប្រុសអាយុ១៤ឆ្នាំ ស្រែកខ្លាំងៗថា “កូនស្រលាញ់ម៉ាក់” ហើយលោតសម្លាប់ខ្លួន
- 2019-11-14 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សប្រុសអាយុ១៤ឆ្នាំ ស្រែកខ្លាំងៗថា “កូនស្រលាញ់ម៉ាក់” ហើយលោតសម្លាប់ខ្លួន
ចន្លោះមិនឃើញ
ទោះបីជាកូនរបស់ខ្លួនបានសម្លាប់ខ្លួនហើយគ្រួសារពិតជាចង់ដឹងពីមូលហេតុយ៉ាងខ្លាំងក៏ដោយ តែសាលាបែរជាលាក់យ៉ាងជិត ព្រមទាំងគ្មានបំណងសហការទាល់តែសោះ។
ហេតុការណ៍ដ៏តក់ស្លុតបានកើតឡើងលើយុវជនវ័យ១៤ឆ្នាំ ឈ្មោះ Wang Jiale មកពីខេត្ត Sichuan ប្រទេសចិន បានត្រលប់មកពីសាលារៀន ហើយទទួលទានបាយដូចសព្វថ្ងៃ។ ក្រោយពេលចូលបន្ទប់សម្រាកបានមួយភ្លែត Wang បានចេញមកវិញហើយស្រែកថា៖ ម៉ាក់អើយ! កូនស្រលាញ់ម៉ាក់ បន្ទាប់មកក៏លោតពីជាន់ទី១៤សម្លាប់ខ្លួន ហើយស្លាប់នៅនឹងកន្លែងតែម្ដង។
នៅពេលនោះ ម្ដាយរបស់ Wang គ្រាន់តែឮសំឡេងកូនភ្លាម ក៏រត់ចូលបន្ទប់ភ្លាមនៅតែមិនទាន់។ មុនពេលលាចាកលោក យុវជននេះបានបន្សល់ទុកនូវសំបុត្រ២សន្លឹក សម្រាប់គ្រួសារមួយ និងមនុស្សស្រីដែលគេស្រលាញ់មួយ។
នៅក្នុងសំបុត្រទី១ ក្មេងនេះបានសរសេរថា៖ ខ្លួនសូមទោសគ្រួសារ ហើយចង់ឲ្យគ្រួសារគោរពការសម្រេចចិត្តរបស់គេ។ តាំងពីដំបូងមក គេតែងធ្វើដូចខ្លួនមានមិត្តភ័ក្ដិច្រើន តែការពិតគេគ្មានទេ រាល់យប់មុនពេលគេង គឺតែងយំម្នាក់ឯងជានិច្ច។
សម្រាប់សំបុត្រទី២ នោះគេបានសរសេរថា៖ ការវាយប្រហារដោយសម្ដី ក៏បង្កឲ្យមានរបួសច្រើនដែរ ទោះជាអចេតនា ឬចេតនាក៏ដោយក៏ខ្ញុំគ្រាន់តែចង់ឲ្យនរណាម្នាក់ អាចល្អនឹងខ្ញុំជាងនេះ។ ដោយមិនអស់ចិត្តនឹងការស្លាប់របស់កូន ម្ដាយ Wang បានទៅដល់សាលា ហើយដឹងថាកូនខ្លួនតែងរត់ឡើងលើអគារច្រើនដង ព្រមទាំងយំ និងត្រូវគ្រូស្ដីឲ្យ។
យ៉ាងណាក្ដី ទោះបីជាអ្នកម្ដាយរូបនេះ សុំយ៉ាងណាក៏ដោយ តែខាងសាលាមិនព្រមសហការឡើយ ហើយមិនព្រមប្រគល់របាយការណ៍ សៀវភៅតាមដាន ក៏ដូចជាកាមេរ៉ាសុវត្ថិភាពឲ្យគ្រួសាររបស់ Wang នោះទេ។ នៅពេលនេះ ប៉ូលិសនៅតែស៊ើបពីមូលហេតុនៃការស្លាប់នេះ៕