• 2014-11-19 16:23:36
  • ព័ត៌មាន

ភ្ញាក់ផ្អើលL Tower នៅ​​កាណាដា ​ស្រដៀង​អគារ​​ខ្ពស់​​បំផុត​​នៅ​​​ខ្មែរ​អត់?

  • 2014-11-19 16:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើក​ការ​​​សាង​សង់​តាំង​ពី​​ឆ្នាំ​២០០៩​មក​ ឥឡូវ​​អគារ​​​វឌ្ឍនៈ​ដែល​​មាន​ទី​​​តាំង​បណ្ដោយ​​មហា​វិថី​ព្រះ​មុនីវង្ស​​ទល់​មុខ​ស្ថានីយ​​​​​​​រាជាយស្ម័យយាន គឺ​​ជា​អគារ​កំពុង​​​ខ្ពស់​ជាង​​​គេ​បង្អស់​នៅ​​ភ្នំពេញ​។

 

​មាន​៣៩​ជាន់​​ និង​កម្ពស់​​ ១៨៨​ម៉ែត្រ ​អគារ​​ខ្ពស់​ជ្រងោ​​​ដែល​គេ​មើល​ឃើញ​ពី​គ្រប់​ទិសទី​នៅ​ភ្នំពេញ​​នេះ ​បាន​បែង​ចែក​ជា​ផ្សារ​ទំនើប​​លក់​​ផលិត​ផល​ម៉ាក​ប្រណិត​ ការិយាល័យ​​ពាណិជ្ជកម្ម​ ហើយ​ប្រមាណ​​ជាង​១០​ជាន់​គឺ​ចាប់​ពី​​​​​ជាន់​ទី​​​២៤​ដល់​៣៨​​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ដែល​គ្រោង​នឹង​បើក​នៅ​ឆ្នាំ​២០១៥​​។ ​

 

បើ​​​តាម​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​​​​ចុះ​ផ្សាយ​កន្លង​មក​​ថា​ តម្លៃ​​​​ជួល​​​អគារ​​​តាម​ជាន់​នីមួយ​ៗ​មាន​តម្លៃ​ចាប់​ពី​ ២៨​ដល់​៣៨​ដុល្លារ​​អាមេរិក​​​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ អាស្រ័យ​ទៅ​តាម​ជាន់​។

 

 

​ខាង​លើ​នេះ​ជា​​អគារ​​​ប្រណិត​ខ្ពស់​ជាង​គេ​បង្អស់​ និង​មាន​រូប​រាង​ប្លែក​ នៅ​កម្ពុជា​បច្ចុប្បន្ន។ ​ប៉ុន្តែ​​​ប្រហែល​​​ជា​​អ្នក​​​​ភ្ញាក់​ផ្អើល​​​​​​បើ​ឃើញ​អគារ​​ទំនើប​មួយ​នៅ​​​ ​ប្រទេស​កាណាដា​​​មាន​រូប​រាង​ស្រដៀង​​ អគារ​​វឌ្ឍនៈ​ ស្ទើរ​តែ៧០ទៅ​៨០%​​។ នោះ​គឺ​ L Tower ​ភាគ​កណ្ដាល​ផ្នែក​ខាង​កើត​​​ទីក្រុង​​​ Roronto ​នៃ​តំបន់​ Ontario ​ប្រទេស​កាណាដា។ ​វា​ចាប់​ផ្ដើម​​ការដ្ឋាន​​តាំង​ពី​២០០៩ តំណាលនឹង​វឌ្ឍនៈ​ទៀត​ផង​ ដោយ​​មាន​​ ៥៨​ជាន់​ និងកម្ពស់​​​​២០៥​ម៉ែត្រ គឺ​ខ្ពស់​ជាង​អគារ​វឌ្ឍនៈ​នៅ​កម្ពុជា​ ១៧​ម៉ែត្រ​​។ L Tower គ្រោង​បញ្ចប់​ការ​សាងសង់​​នៅ​​ឆ្នាំ​២០១៤​នេះ​ឯង​។ ​តោះ​មើល​បន្តិច​មើល​ស្រដៀង​អត់? ​​​​​

 

 (ប្លង់ L Tower)

ឆ្នេរសមុទ្រ​៥​ស្អាត​​ដាច់​គេ​​ ប្រចាំ​កម្ពុជា​

 

អត្ថបទ៖ ប៉ែន សុផាន់ណា

មតិយោបល់