• 2019-11-14 08:12:46
  • ព័ត៌មាន

គួរឲ្យស្ដាយ! អ្នកស្លាប់កើនដល់ ៤នាក់ ក្រោយភ្លើងឆេះព្រៃ​សន្ធោសន្ធៅមិនធ្លាប់មាននៅអូស្ត្រាលី

  • 2019-11-14 08:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស​អូស្ត្រាលី បាន​កើន​ឡើង​រហូត​ដល់ ៤​នាក់​ហើយ និង​កំពុង​បន្ដ​គំរាម​កំហែង​អាយុ​ជីវិត​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី ៤​គឺ​ជា​បុរស​វ័យ ៥៨​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទីក្រុង Kempsey ​ភាគ​ខាង​ជើង​ទីក្រុង New South Wales នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ អគ្គិភ័យ​នេះ បានបំផ្លាញដីស្រែ និងព្រៃប្រមាណ ១ លានហិកតា​ហើយ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​មក ដែលបង្កឡើងដោយ​អាកាសធាតុ​ស្ងួត និងខ្យល់បក់ខ្លាំងបន្ទាប់ពីគ្រោះរាំងស្ងួតរយៈពេល ៣ ឆ្នាំដែលអ្នកជំនាញនិយាយថាកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការប្រែប្រួលអាកាសធាតុ។ ផ្ទះប្រមាណ ៣០០ ខ្នងត្រូវបានបំផ្លាញនៅ New South Wales ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអណ្តាតភ្លើងបានលាតសន្ធឹងពីភាគខាងជើងរបស់រដ្ឋរហូតដល់ឆ្នេរសមុទ្រទៅជាយក្រុងស៊ីដនី។

គួរ​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ ភ្លើងឆេះព្រៃគឺជារឿងធម្មតានៅក្នុងរដូវក្តៅ និងស្ងួតរបស់អូស្រ្តាលី ប៉ុន្តែ​ដោយ​ឡែក​ក្នុង​ឆ្នាំ​នេះ ភ្លើង​ឆេះ​ព្រៃ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​រាល់​ដង និង​បង្ក​ការ​ខូច​ខាត​ច្រើន​សម្បើម​ផង​ដែរ៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់