/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/5dce4eb810619_1573801620_medium.jpg)
- 2019-11-15 07:21:56
- ព័ត៌មាន
នរណាខ្លះចូលចិត្តរឿងជប៉ុន? កុំភ្លេចត្រៀមចូលរួមមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ ២០១៩
- 2019-11-15 07:21:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាខ្លះចូលចិត្តរឿងជប៉ុន? កុំភ្លេចត្រៀមចូលរួមមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ ២០១៩
ចន្លោះមិនឃើញ
មហោស្រពភាពយន្តជប៉ុន ឆ្នាំ២០១៩នេះ ត្រៀមចាក់បញ្ចាំងខ្សែភាពយន្តល្បីរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងដោយមូលនិធិជប៉ុន រួមសហការជាមួយស្ថានទូតជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ (រោងភាពយន្តMajor Cineplex AEON I រោងភាពយន្តMajor Cineplex AEON II និងរោងភាពយន្ត Legend សាខាទួកគោក) និងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១0 ខែវិច្ឆិកា ឆ្នាំ២០១៩ ខេត្តសៀមរាប (រោងភាពយន្ត Major Cineplex) ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា អំឡុងពេលមហោស្រព មានភាពយន្តជាច្រើនប្រភេទ ត្រូវបានសម្រិតសម្រាំងសម្រាប់ការចាក់បញ្ចាំងនៅរោងភាពយន្តល្បីៗដូចដែលបានជម្រាបជូនខាងលើ។ ភាពយន្តទាំងនោះរួមមាន ភាពយន្តបែបមនោសញ្ចេតនា ស៊ើបអង្កេត បែបតន្រ្តី គំនូរជីវចល ប្រវត្តិសាស្រ្ត និងកំប្លែងជាដើម។ ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងទាំងនេះ ឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន ហើយមហោស្រពនេះក៏ផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនាអាចស្គាល់ពីប្រទេស និងប្រជាជនជប៉ុន។
ភាពយន្តជប៉ុនចំនួន១០រឿង នឹងត្រូវចាក់បញ្ចាំងជាមួយចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេស។ សម្រាប់តារាងកាលបរិច្ឆេទនៃការចាក់បញ្ចាំង មានផ្សព្វផ្សាយនៅលើគេហទំព័រមហោស្រពភាពយន្តជប៉ុន៖ http://kh.japanesefilmfest.org/screening-schedule/
ការចូលរួម គឺដោយសេរី និងឥតគិតថ្លៃ
មហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥ ដើម្បីជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងជប៉ុន និងកម្ពុជា។