• 2019-11-17 03:07:00
  • ព័ត៌មាន

ទីបំផុត! ដឹងមូលហេតុ ទន្លេ​តាម​ព្រំដែន​កូរ៉េ​ប្រែជា​ក្រ​ហាម​ច្រាល បង្ក​ការភ្ញាក់ផ្អើលបំផុត

  • 2019-11-17 03:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកទន្លេ​មួយ​នៅតាម​បណ្តោយ​ព្រំដែន​កូរ៉េ បាន​ប្រែជា​ពណ៌​ឈាម​យ៉ាង​អាថ៌កំបាំង​ដោយ​បង្ក​ការ​មាន​ការប្រកាសអាសន្ន​និង​នាំ​អោយ​អ្នកជំនាញ​ប្រញាប់ប្រញាល់​ទៅ​កាន់​កន្លែង​​កើតហេតុ​។​តែ​ក្រោយ​បាន​ទៅ​ដល់​ទីតាំង​កើតហេតុ ពួក​អ្នកជំនាញ​បាន​សន្និដ្ឋាន​ភ្លាម​ថា ការឡើង​ពណ៌​ក្រហម​នេះ​មក​ពី​ការ​សម្លាប់សត្វ​ជ្រូក​ចោល​ទាំង​រយ​ទាំង​ពាន់​ក្បាល​នៅ​​ក្បែរ​នោះ​។​

​សូម​រំលឹក​ថា ក្នុង​កិច្ចខិតខំ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កូរ៉េខាងត្បូង​បាន​សម្លាប់​ចោល​ជ្រូក​៤៧.០០០​ក្បាល​។​ ការសម្លាប់​ចោល​សត្វ​ជ្រូក​ទ្រង់ទ្រាយ​ធំ​នេះ​​ត្រូវបាន​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​មុន ដោយ​ខ្មោច​ជ្រូក​ទាំង​ឡានៗ​ត្រូវបាន​ដឹក​ទៅ​កប់​នៅ​ជាប់​ព្រំដែន​។​ ​វីដេអូ​បង្ហោះ​ដោយ​អង្គការ​បណ្តាញ​ពលរដ្ឋ​តាម​ទន្លេ​អ៊ី​ម​ជីន បង្ហាញ​ទឹកទន្លេ​ត្រូវ​ធ្វើ​អោយ​ឡើង​ពណ៌​ក្រហម​ដោយសារ​ឈាម​មក​ពី​ខ្មោច​ជ្រូក​។​

​ទន្លេ​អ៊ី​ម​ជីន ជា​ទន្លេ​វែង​ជា​គេ​ទី​៧​នៅ​កូរ៉េ​ខាងត្បូង និង​ហូរ​កាត់​តំបន់​គ្មាន​កងទ័ព​តាម​បណ្តោយ​ព្រំដែន​កូរ៉េខាងត្បូង​ខាងជើង​។​ ​យោង​តាម​អ្នកជំនាញការ ការ​ធ្លាក់ភ្លៀង​ខ្លាំង​បាន​បង្ក​ការ​ជន់​លិច​និង​នាំអោយ​ហូរ​ឈាម​ខ្មោច​ជ្រូក​រាប់ពាន់​ពី​តំបន់​ព្រំដែន​ចូល​ក្នុង​ទន្លេ​ខាងលើ​។​ ​ការរកឃើញ​មូលហេតុ​ដែលនាំអោយ​ទឹកទន្លេ​ឡើង​ក្រហម​នេះ នាំអោយ​មាន​ការព្រួយបារម្ភ​អំពី​សុខភាព​របស់​ប្រជាជន​រស់​តាម​ទន្លេ តែ​កន្លងមក​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ត្រូវគេ​​ដឹង​ថា​ឆ្លង​តែ​ក្នុងចំណោម​សត្វ​ជ្រូក​គ្នា​វា​ប៉ុណ្ណោះ​។​អាជ្ញាធរ​ក្នុង​តំបន់​ក៏បាន​ច្រាន​ចោល​ការព្រួយបារម្ភ​ថា ទឹក​ឈាម​នេះ​អាច​ចម្លង​ទៅកាន់​សត្វ​ផ្សេងៗ ព្រោះថា​ជ្រូក​ទាំងនោះ​​ត្រូវបាន​សម្លាប់​មេរោគ​អស់ហើយ មុន​ត្រូវ​សម្លាប់ចោល​។​

​ពួកកសិករ​កូរ៉េខាងត្បូង​មាន​កំហឹង​ដោយសារតែ​សង្ស័យថា ជម្ងឺ​នេះ​ឆ្លង​មក​ពី​ខាងជើង កាត់​ព្រំដែន​មាន​កម្លាំង​ទ័ព​ក្រាស់ក្រែល​។​ការផ្ទុះ​ជម្ងឺ​នេះ​ត្រូវបាន​រាយការណ៍​នៅ​កូរ៉េ​ខាង​​ជើង​ជា​លើកដំបូង​កាលពី​ខែ​ឧសភា ហើយ​នៅ​កូរ៉េខាងត្បូង​កាលពី​ខែ​កញ្ញា​។​ ​ជា​ការឆ្លើយតប កូរ៉េខាងត្បូង​បាន​សង់​របង​បាំង​ព្រំដែន និង​ក៏​បានអនុញ្ញាត​អោយ​ទាហាន​បាញ់​ជ្រូកព្រៃ​ណា​ដែល​ដើរ​ឬ​រត់​កាត់​ព្រំដែន​មក​ពី​ខាងជើង​។​

​រំលឹកថា ការផ្ទុះ​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ក៏​មាន​នៅ​ចិន វៀតណាម កម្ពុជា និង​ហ្វីលីពីន ដោយ​គ្រាន់តែ​ចិន​សម្លាប់ចោល​ជ្រូក​១,២​លាន​ក្បាល​៕​

ប្រភព ៖ rasmeinews

មតិយោបល់