• 2019-11-20 02:05:25
  • ព័ត៌មាន

បាតុកម្មនៅហុងកុងកាន់តែតានតឹង សិស្សនាំគ្នាយកសាលារៀនធ្វើជាបន្ទាយទប់ទល់កងទ័ពចិន

  • 2019-11-20 02:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៥០​ម៉ែត្រ​ពី​បន្ទាយ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន បាតុករ​ហុងកុង​ជា​ច្រើន​នាក់​បាន​កំពុង​សង់​បន្ទាយ​របស់​ខ្លួន។

ក្រុម​បាតុករ​ពាក់​ម៉ាស​ខ្មៅ បាន​នាំ​គ្នា​ធ្វើ​ជញ្ជាំង​នៅ​សកលវិទ្យាល័យ Polytechnic ក្នុង​សង្កាត់ Kowloon's Hung Hom ខណៈ​ពេល​ដែល​ពួកគេ​មួយ​ចំនួន ប្រើប្រាស់​កែវយឹត និង​ព្រួញ​ជា​ឧបករណ៍​ការពារ​ខ្លួន។ ពួក​បាតុករ បាន​នាំ​គ្នា​រៀប​ជញ្ជាំង​ឥដ្ឋ​យ៉ាង​រឹង​មាំ ដើម្បី​ត្រៀម​ទប់​ទល់​ជាមួយ​ប៉ូលិស​ហុងកុង។ យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ស្ថាន​ការណ៍​នៅ​ច្រក​ចេញ​ចូល​សកលវិទ្យាល័យ​មាន​ភាព​តាន​តឹង​ខ្លាំង​ដោយ​ក្រុម​បាតុករ នាំ​គ្នា​កាន់​ដប​សាំង​ដើម្បី​គប់​ទៅ​លើ​ប៉ូលិស។ ជាមួយ​គ្នា​ដែរ និស្សិត​ដែល​កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ​ខាង​លើ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​ថា​ប៉ូលិស​នឹង​មក​បង្ក្រាប​នៅ​ទី​នេះ​ក្នុង​ពេល​ឆាប់​ៗ។

គួរ​ឲ្យ​ដឹង​ថា ក្រោយ​បាតុកម្ម​ឥត​ឈប់​ឈរ​អស់​រយៈ​ពេល​ជាង ៥​ខែ​មក ស្ថាន​ភាព​ក្នុង​ទីក្រុង​ហុងកុង​កាន់​តែ​ដុនដាប​ទៅ​ដោយ​បង្ក​ឲ្យ​មាន​ការ​រំខាន​ខ្លាំង​ដល់​ចរាចរ ហើយ​កម្រិត​នៃ​អំពើ​ហិង្សា​កាន់​តែ​ក្ដៅ​គគុក​រវាង​ប៉ូលិស និង​ហ្វូង​បាតុករ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់