- 2019-11-20 04:03:27
- ព័ត៌មាន
ចៀសវាងជួបរឿងស៊យ និងអាម៉ាស់ ហាមដាច់ខាតកុំធ្វើរឿងទាំងនេះ ពេលជិះយន្តហោះ
- 2019-11-20 04:03:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀសវាងជួបរឿងស៊យ និងអាម៉ាស់ ហាមដាច់ខាតកុំធ្វើរឿងទាំងនេះ ពេលជិះយន្តហោះ
ចន្លោះមិនឃើញ
ធ្វើដំណើរលើយន្តហោះ គឺជាបទពិសោធន៍អស្ចារ្យក្នុងជីវិត ដូចនេះតើគួរប្រុងប្រៀបខ្លួនបែបណា ដើម្បីឲ្យពេលវេលាពិសេសនេះពេញដោយអត្ថន័យ។ ប៉ុន្តែស្របពេលជាមួយគ្នានោះ អ្នកក៏មិនគួរភ្លេចខ្លួន និងដាច់ខាតគួរចៀសដាច់ខាតកុំធ្វើរឿងមួយចំនួន ពេលអ្នកកំពុងធ្វើដំណើរលើយន្តហោះ។
១. កុំរើខ្លាំងពេក ឬនៅមិនស្ងៀមពេលកំពុងជិះយន្តហោះ
ពេលណាដែលអ្នករើចុះឡើង វាពិតជាធ្វើឲ្យអ្នកនៅជិតយើងមិនស្រណុកចិត្តដូចគ្នា។ គួររក្សាសណ្ដាប់ធ្នាប់ និងស្ងៀមស្ងាត់ជាជាងធ្វើឲ្យអ្នកជិតខាងទើសទាល់។
២. កុំដោះស្រោមជើងចេញ ដើម្បីតែស្រួលខ្លួន
ពិតប្រាកដណាស់ អ្នកខ្លះមិនសូវជាទម្លាប់ក្នុងការពាក់ស្រោមជើងទេ ប៉ុន្តែទោះជាយ៉ាងណា យើងក៏មិនគួរដោះចេញ នៅលើយន្តហោះស្របពេលមានមនុស្សជាច្រើនទៀតធ្វើដំណើរជាមួយ។ ម្យ៉ាងពេលខ្លះ វាអាចបង្កឲ្យមានក្លិនមិនល្អ ឬទើសភ្នែកអ្នកដទៃទៀត។
៣. កុំរពឹសដៃចុចប៊ូតុងហៅ អ្នកបម្រើការលើយន្តហោះពេលត្រូវការអ្វីមួយ
រឿងសំខាន់ចម្បងរបស់អ្នកបម្រើការលើយន្តហោះ គឺរក្សាសុវត្ថិភាពអ្នក មិនមែនបានន័យថាត្រូវបំពេញរាល់តម្រូវការគ្រប់យ៉ាងរបស់អ្នកដំនើរឡើយ។ បើក្នុងករណីអ្នកត្រូវការអ្វីមួយ អ្នកគួរតែងើបឈរ ឬលើកដៃជាសញ្ញាជាជាងការចុចប៊ូតុង ដើម្បីចៀសវាងការរំខាន។
៤. កុំនៅសំងំស្ងៀម បើមានអារម្មណ៍មិនស្រួលក្នុងខ្លួន (ឈឺ)
ប្រសិនអ្នកមានអារម្មណ៍ដូចជាមិនស្រួលត្រង់ណា អ្នកគួរឲ្យលើកដៃជាសញ្ញាប្រាប់ទៅក្រុមការងារលើយន្តហោះឲ្យជួយ មុនពេលអាការៈរបស់អ្នកកាន់តែធ្ងន់។
៥. កុំយកអាហារណាដែលមានក្លិនខ្លាំងមកញ៉ាំលើយន្តហោះ
ទោះបីវាជាសិទ្ធិបុគ្គល ប៉ុន្តែគួរណាមានការគិតគូរដល់អ្នករួមដំណើររបស់យើងដែលនៅជិតៗគ្នា ព្រោះអាហារមួយចំនួន វាពិតជាមានក្លិនខ្លាំងទាំងពេលអ្នកដកចេញមក និងពេលភឺ។ តួយ៉ាងដូចជា សាំងវ៉ិចត្រីធូណា ចំណីដែលមានខ្ទឹមបារាំងជាដើម...។
៦. កុំសាកញ៉ាំឱសថណាដែលមិនធ្លាប់លេបពីមុន
បើនៅផ្ទះ នោះយើងងាយស្រួលទៅរកពេទ្យ នៅពេលយើងប្រតិកម្មថ្នាំ ប៉ុន្តែបើអ្នកខ្វះការប្រុងប្រយ័ត្នចេះតែទទួលទានផ្ដេសផ្ដាស វាអាចនឹងផ្ដល់នូវផលពិបាកពេលមានបញ្ហាកើតឡើង។ ដូចនេះកុំផឹកថ្នាំប្លែកៗពេលជិះយន្តហោះឲ្យសោះ។
៧. កុំព្រងើយនឹងការប្រកាសពីការបង្ការគ្រោះអាសន្ន
វាពិតជារឿងសំខាន់ណាស់គ្រប់ពេលអ្នកជិះយន្តហោះ។ អាចនិយាយបានថា ស្ដាប់ទៅវាគួរឲ្យធុញបន្តិចមែន ប៉ុន្តែវាក៏សំខាន់ណាស់ដែរ សម្រាប់អ្នកដំណើរទាំងអស់ក្នុងការដឹងព័ត៌មានផ្សេងៗនៃការធ្វើដំណើររបស់យើង និងអាចប្រុងប្រយ័ត្នបានមុន។
៨. កុំលេងសើចពីរឿងបំផ្ទុះគ្រាប់បែក
គ្មានអ្នកណាសប្បាយចិត្តនៅពេលឮអ្នកលេងសើចនឹងរឿងកាំភ្លើង អាវុធមុតស្រួច ឬអ្វីផ្សេងទៀតដែលជាគ្រឿងបង្កហានិភ័យនោះទេ។
៩. កុំលេង ឬសារ៉េកៅអីចុះឡើងអំឡុងពេលញ៉ាំអាហារ
វាក៏ជារឿងគួរដ៏សំខាន់ គប្បីត្រូវដឹងមួយដែរ។ ត្បិតការសារ៉េកៅអី វាជារឿងធម្មតា ប៉ុន្តែលើកលែងអំឡុងពេលញ៉ាំអាហារ គួរកុំលេងអី ព្រោះវាអាចប៉ះពាល់ដល់អ្នកដំណើរផ្សេងទៀតដែលអង្គុយជិតយើង៕