• 2019-11-20 04:32:13
  • ព័ត៌មាន

ថ្ងៃនេះ ក្រសួងទេសចរណ៍ ណែនាំឲ្យផ្អាកលក់គ្រឿងស្រវឹង១ថ្ងៃ

  • 2019-11-20 04:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងទេសចរណ៍ចេញសារាចរណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ផ្អាកអាជីវកម្មរយៈពេល ០១ថ្ងៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។

ព្រមជាមួយគ្នានេះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន ក៏ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះផងដែរ។

  • ១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ឌីស្កូតែក រង្គសាល និងបៀរហ្គាឌិន នៅទូទាំងរាជធានី ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១ថ្ងៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩។

  • ២. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង។

  • ៣. ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវចុះផ្សព្វផ្សាយ និងអប់រំផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ខាងលើឲ្យអនុវត្តការផ្អាកអាជីវក្មតាមសារាចរណែនាំនេះឲ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។

ប្រភព៖ ផេកក្រសួងទេសចរណ៍

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់