• 2019-11-21 03:12:47
  • ព័ត៌មាន

ជម្រះមន្ទិលរឿងព្រះទីនំាងដឹកព្រះសព សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

  • 2019-11-21 03:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានចេញសេចក្ដីថ្លែងការមួយកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ច្រានចោលនូវព័ត៌មានមួយចំនួនទាក់ទងនឹងការប្រើប្រាស់ព្រះទីនាំងដឹងព្រះសព សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។

នៅក្នុងសេចក្ដីថ្លែងការណ៍បានសរសេរថា គណៈកម្មាធិការរៀបចំពិធីបុណ្យព្រះសព សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសបដិសេធចំពោះព័ត៌មានដែលបានបង្ហោះនៅលើបណ្ដាញសង្គម ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ២០១៩ ស្ដីពីករណីរថយន្តដឹកព្រះសពសម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។

រូបភាព​ AKP

ព្រះសព សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដឹកតាមយន្តហោះពីប្រទេសថៃ ហើយមកដល់រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ២០១៩ វេលាម៉ោងប្រមាណ ១៩:៣០ នាទី មិនមែនដឹកតាមរថយន្តពីប្រទេសថៃមកទេ។

ព្រះសពត្រូវបានទទួលតាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្ដេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតីនៅព្រលានយន្តហោះ និងបញ្ជូនដោយស្ងៀមស្ងាត់តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាងំង (Mercedes) ដែលតែងតែប្រើសម្រាប់ថ្វាយព្រះរាជដំណើររបស់ព្រះសង្ឃដែលនិមន្តចូលរួមក្នុងព្រះរាជពិធីផ្សេងៗក្នុងព្រះបរមរាជវាំង និងត្រូវបានតុបតែងលម្អដោយសន្ធិយា-វាំងនន និងកម្រាលព្រំថ្មីទាំងអស់ និងរៀបចំឲ្យស័ក្ដិសមល្អបំផុត ជារថយន្តសម្រាប់ដង្ហែព្រះសព ដោយឥតមានកៅអីអង្គុយ នៅខាងក្នុងព្រះទីនាំងនោះទេ។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់