- 2019-11-22 08:41:48
- ព័ត៌មាន
ចាយពេលមិនដល់១សប្ដាហ៍ផង តែសប្បាយហួស នៅកន្លែងសំខាន់ៗ និងភ្លក់ម្ហូបឆ្ងាញ់ៗនៅឥណ្ឌូនេស៊ី
- 2019-11-22 08:41:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាយពេលមិនដល់១សប្ដាហ៍ផង តែសប្បាយហួស នៅកន្លែងសំខាន់ៗ និងភ្លក់ម្ហូបឆ្ងាញ់ៗនៅឥណ្ឌូនេស៊ី
ចន្លោះមិនឃើញ
ថ្មីនេះទីភ្នាក់ងារទេសចរណ៍ប្រទេសឥណ្ឌូនេស៊ីបានរៀបចំកម្មវិធីដំណើរកម្សាន្តមួយ ដោយបានអញ្ជើញអ្នកសារព័ត៌មានកម្ពុជាមកពីស្ថាប័នផ្សេងៗ រួមទាំង YouTuber Vlogger ជាច្រើននាក់ទៅធ្វើទស្សនកិច្ច និងស្វែងយល់ពីប្រទេសនេះ។
ដំណើរទស្សនកិច្ចរៀបចំឡើងជាលក្ខណៈ FamTrip របស់ក្រសួងទេសចរណ៍ឥណ្ឌូនេស៊ីនេះក៏មានការសហការគាំទ្រពីក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បី Citilink ដោយធ្វើដំណើរហោះត្រង់ពីកម្ពុជា ទៅដល់ប្រទេសឥណ្ឌូនេស៊ីចំណាយពេលមិនដល់ ៣ម៉ោងទេ។
ក្នុងដំណើរកម្សាន្តនេះ ក្រុមអ្នកសារព័ត៌មាន និង YouTuber កម្ពុជាបានទៅដល់កន្លែងកម្សាន្តជាច្រើន រួមមានទាំងរមណីយដ្ឋានល្បីប្រចាំទីក្រុងចាកាតា សារមន្ទីរ ក៏ដូចជាបានទៅភ្លក់អាហារឆ្ងាញ់ៗ និងស្នាក់នៅសណ្ឋាគារដ៏ប្រណីតលំដាប់ផ្កាយ ៥ មានឈ្មោះថា Mulia Senayan ដែលស្ថិតក្នុងទីក្រុងនេះផ្ទាល់។
សូមបញ្ជាក់ផងដែរថា កម្មវិធី FamTrip នេះធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ខែវិច្ឆិកា ឆ្នាំ២០១៩ គឺផ្ដោតតែក្នុងទីក្រុងចាកាតាតែមួយគត់។
សូមទស្សនាដូចតទៅ នូវរូបភាពនៃដំណើរកម្សាន្ត FamTrip ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី៖
*កំពង់ផែ Marina Harbour Ancol
*ទស្សនីយភាពលើកោះ Ayer
*កន្លែងកម្សាន្ត Seaworld
*កន្លែងកម្សាន្ត Dunia Fantasi (DuFan)
*ញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋាន Plataran Restaurant Menteng
*សារមន្ទីរ Wayang
*រមណីយដ្ឋាន Monas (National Monument)
*ទស្សនាការសម្ដែង Jakarta International Performing Art
*Car-Free Day (ថ្ងៃដែលមិនអនុញាតិឲ្យរថយន្តធ្វើចរាចរណ៍)
*សារមន្ទីរ Textile Museum
*ទស្សនារបៀបឆ្លាក់ពណ៌លើក្រណាត់
*ផ្សារ Tamrin City