• 2019-11-25 04:15:00
  • ព័ត៌មាន

រូប​ពិត និង​រូប​ក្នុង​អនឡាញ​ខុស​គ្នា​ស្រឡះ តែ​នៅ​អះអាង​ថា មក​ពី​មួយ​រយៈ​នេះ​បាក់​សម្រស់

  • 2019-11-25 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​កម្រង​រូបភាព​អនឡាញ និង​នៅ​ខាង​ក្រៅ​ខុស​គ្នា​ប្រៀប​ដូច​ជា​មនុស្ស​២​នាក់​ក៏​ដោយ ប៉ុន្តែ​ម្ចាស់​សាមីខ្លួន​នៅ​តែ​អះអាង​ថា​នោះ​គឺ​ជា​រូប​របស់​ខ្លួន។

រូបក្លែងក្លាយ
រូបពិត

មុន​នេះ​បន្តិច នារី​ម្នាក់​មក​ពី​ប្រទេស​ចិន បាន​ចែក​រំលែក​ពី​បទ​ពិសោធណ៍​ស្រលាញ់​គ្នា​​តាម​អនឡាញ​ដ៏​ជូរចត់​របស់​ខ្លួន។ តាម​នោះ​ដែរ ទើប​តែ​និយាយ​គ្នា​បាន​ប៉ុន្មាន​ម៉ាត់ បុរស​​ម្ខាង​ទៀត​នោះ ក៏​ស្រាប់​តែ​ផ្ញើ​រូប​មួយ​សន្លឹក​មក​ដែល​អះអាង​ថា​ជា​ខ្លួន​លោក ហើយ​រូប​នោះ​ស្អាត​មិន​ចាញ់​តារា​សម្ដែង​នោះ​ឡើយ។

ឯ​ខាង​ស្រី​វិញ សួរ​ថា​អ្នក​ណា​បេះដូង​មិន​ដុកដាក់​បើ​មាន​បុរស​សង្ហា​យ៉ាង​នេះ​មក​តាម​សាសង​នោះ។ យ៉ាងណាក្ដី បញ្ហា​ក៏​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ពេ​ល​ខាង​ស្រី​ចង់​វីដេអូ​ខល​ទៅ​ខាង​ប្រុស តែ​ត្រូវ​គេ​បដិសេធ​យ៉ាង​ដាច់​អហង្ការ។ នារី​រូប​នេះ​នៅ​តែ​មិនយល់​ថា​ហេតុអ្វី​ស្អាត​ប៉ុណ្ណឹង​ហើយ ម៉េច​ក៏​មិន​ហ៊ាន​ឲ្យ​ឃើញ​មុខ។

យ៉ាងណាក្ដី មួយ​រយៈ​ក្រោយ​មក​ទើប​មនុស្ស​ស្រី​​ដែល​ជា​ជន​រង​គ្រោះ​ដឹង​ថា រូបភាព​​ដែល​ស្អាត​ដូច​តារា​នេះ គឺ​ជា​រូប​របស់​វេជ្ជបណ្ឌិត​ល្បី​ឈ្មោះ​ម្នាក់​លើ​បណ្ដាញ​សង្គម ហើយ​បុរស​ដែល​ស្រលាញ់​នាង​នោះ គឺ​ជា​មនុស្ស​ក្លែងក្លាយ​នោះ​ទេ។ ប៉ុន្តែ​នៅ​ពេល​ត្រូវ​គេ​សួរ​ដេញដោល បុរស​រូប​នេះ​បែរ​ជា​បក​ស្រាយ​ថា ខ្លួន​និង​មនុស្ស​ក្នុង​រូប​គឺ​ជា​មនុស្ស​តែ​មួយ គ្រាន់​តែ​មួយ​រយៈ​នេះ​លោក​រៀង​បាក់​សម្រស់​បន្តិច​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់