- 2019-11-26 02:17:32
- ព័ត៌មាន
គួរឲ្យភ្ញាក់ផ្អើល! ចំនួនសត្វព្រៃកើនឡើងគួរឲ្យកត់សម្គាល់ នៅតំបន់កូរ៉េដកកងទ័ពចេញ
- 2019-11-26 02:17:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យភ្ញាក់ផ្អើល! ចំនួនសត្វព្រៃកើនឡើងគួរឲ្យកត់សម្គាល់ នៅតំបន់កូរ៉េដកកងទ័ពចេញ
ចន្លោះមិនឃើញ
ជាការពិតណាស់ សង្គ្រាមមិនត្រឹមតែធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរមកលើជីវិតមនុស្សនោះទេ តែថែមទាំងជីវិតសត្វព្រៃ និងបរិស្ថានផងដែរ។
កាលពីឆ្នាំ ១៩៥៣ ភាពប្រទូសរ៉ាយរវាងសង្គ្រាមកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានបញ្ចប់នៅពេលដែលកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានចុះហត្ថលេខា។ កិច្ចព្រមព្រៀងនេះ បានបង្កើតតំបន់គ្មានយោធា (DMZ) រវាងប្រទេសទាំងពីរដែលមានប្រវែង ២៥០ គីឡូម៉ែត្រនិងទទឹងជាមធ្យម ៤ គីឡូម៉ែត្រ។ ក្រោយការដកកងទ័ពពីតំបន់នេះ គេបានរកឃើញភស្តុតាងនៃសត្វខ្លាឃ្មុំអាស៊ីដ៏កម្រ, ខ្លារខិន Amur និងសត្វពពែភ្នំ Amur កំពុងរស់នៅទីនោះ។ អ្នកវិទ្យាសាស្ត្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារធម្មជាតិបង្កើតឡើងវិញដោយខ្លួនឯងដូច្នេះ។
យោងតាមក្រសួងបរិស្ថានកូរ៉េ បានរាយការណ៍ថា តំបន់គ្មានកងទ័ព DMZ គឺជាជម្រករបស់សត្វជាង ៥ពាន់ ប្រភេទដែលក្នុងនោះ ១០៦ ប្រភេទត្រូវបានអភិរក្ស។ ក្រៅពីនេះ សត្វក្រៀលកពណ៌ស និងសត្វស្លាប Spoonbills ដ៏កម្រក៏ត្រូវគេប្រទះឃើញផងដែរ៕