- 2019-11-26 02:56:27
- ព័ត៌មាន
មិនជឿកុំប្រមាថ៖ ផ្កាចំប៉ី ៤ស្រទាប់ក្លាយជាវត្ថុស័ក្ដិសិទ្ធិធ្វើឲ្យប្រជាជនឥណ្ឌូនេស៊ីគោរពបំផុត
- 2019-11-26 02:56:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនជឿកុំប្រមាថ៖ ផ្កាចំប៉ី ៤ស្រទាប់ក្លាយជាវត្ថុស័ក្ដិសិទ្ធិធ្វើឲ្យប្រជាជនឥណ្ឌូនេស៊ីគោរពបំផុត
ចន្លោះមិនឃើញ
ផ្កាចំប៉ី គឺជាផ្កាមានក្លិនក្រអូប និងពេញនិយមដាំបំផុតនៅតាមប្រទេសស្ថិតក្នុងតំបន់អាស៊ី។ ជាទូទៅគេតែងឃើញគេ យកផ្កានេះទៅលម្អ លើសក់ ឬធ្វើជាកម្រងផ្កាតូចៗ និងជាពិសេសតុបតែងនៅគេហដ្ឋាន និងកន្លែងជាច្រើនទៅតាមការចូលចិត្ត និងដើម្បីសោភ័ណភាព។
ទោះជាយ៉ាងណា បើក្រឡេកមកមើលប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដែលប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម ពិតជាមានជំនឿខ្លាំងបំផុតចំពោះផ្កាចំប៉ី។ ជាទូទៅផ្កានេះមាន ស្រទាប់សរុប ៥ ប៉ុន្តែក្នុងប្រទេសឥណ្ឌូនេស៊ី គេជឿថា បើកាលណាអ្នកណាម្នាក់ប្រទះឃើញផ្កាចំប៉ីស្រទាប់ ៤ នោះបានសេចក្ដីថា អ្នកនោះនឹងមានសំណាងធំ ជួបរឿងល្អៗផ្ទួនៗ ពេញមួយឆ្នាំ ហើយលើសពីនេះ បើរកឃើញផ្កានោះ និងយកមកដាក់ក្នុងសៀវភៅទៀត ដូច្នេះអាចនឹងធ្វើឲ្យរាល់ប្រាថ្នាទាំងឡាយកើតឡើងពិតៗក្នុងជីវិត។ បន្ថែមពីលើនោះ បើយកទៅដាក់ក្នុងហោប៉ៅ នោះនឹងមានសម្បូរលុយចាយច្រើនៗ។
សរុបមកវិញ សម្រាប់ជំនឿនេះ អ្នកខ្លះអាចនឹងមិនជឿ តែប្រជាជននេះភាគច្រើនបំផុតពិតជាជឿផ្អែកតាមការឆ្លងកាត់បទពិសោធន៍ធ្លាប់ជួបពិតៗ។ ប៉ុន្តែសម្រាប់ឱកាសដែលបានជួបនេះមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានឡើយ ដោយសារផ្កានេះ កម្ររីកចេញជា ៤ស្រទាប់ណាស់៕