- 2019-11-27 02:44:45
- ព័ត៌មាន
គួរឲ្យរន្ធត់! ស្លាប់ទាហានយ៉ាងហោច ១៣នាក់ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រយោធាបារាំង
- 2019-11-27 02:44:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យរន្ធត់! ស្លាប់ទាហានយ៉ាងហោច ១៣នាក់ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រយោធាបារាំង
ចន្លោះមិនឃើញ
យ៉ាងហោចណាស់ទាហានបារាំង ១៣នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលធ្វើប្រតិបត្តិការប្រឆាំងពួកជីហាតក្នុងប្រទេសម៉ាលី។
យោងតាមការិយាល័យប្រធានាធិបតី Emmanuel Macron ឲ្យដឹងកាលពីថ្ងៃអង្គារថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅពេលដែលបេសកកម្មប្រយុទ្ធតទល់នឹងក្រុមជីហាត ដែលបណ្ដាលមកពីឧទ្ធម្ភាគចក្រពីរគ្រឿងហោះបុកគ្នា។ លោក Macron ក៏បានសម្ដែងការសោកស្ដាយជាខ្លាំង និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារយោធាដែលបានបាត់បង់ជីវិត។ ការស្លាប់នេះ គឺជាការបាត់បង់ក្នុងពេលតែមួយច្រើនបំផុតរបស់កងទ័ពបារាំង ចាប់តាំងពីឆ្នាំ ១៩៨៣មកពោលគឺអំឡុងពេលទម្លាក់គ្រាប់បែក Beirut ដែលស្លាប់ទាហានថ្មើរជើង ៥៨នាក់។
គួរឲ្យដឹងថា ប្រទេសបារាំង មានកងទ័ព ៤ ៥០០នាក់នៅក្នុងតំបន់កើតហេតុដែលជាផ្នែកមួយនៃប្រតិបត្តិការ Barkhane ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១៤ ដើម្បីវាយកម្ទេចក្រុមសកម្មប្រយុទ្ធជីហាតនៅក្នុងតំបន់ Sahel។ ចំណែកក្រុមជីហាត បានចាប់ផ្ដើមរាយទ័ពទៅកាន់ភាគខាងជើង និងកណ្ដាលនៃប្រទេសម៉ាលីកាលពីឆ្នាំ ២០១២ ហើយទាហានបរទេសចាប់ផ្ដើមផ្ដល់ជំនួយដល់ម៉ាលីដើម្បីកាន់កាប់លើតំបន់នោះឡើងវិញ៕