- 2019-11-28 02:23:02
- ព័ត៌មាន
ភ្ញាក់ផ្អើល! រកឃើញស្រាជាង៩០០ដបក្នុងនាវារុស្ស៊ីដែលលិចកប់ក្នុងបាតសមុទ្រអស់ជាង ១០០ឆ្នាំ
- 2019-11-28 02:23:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! រកឃើញស្រាជាង៩០០ដបក្នុងនាវារុស្ស៊ីដែលលិចកប់ក្នុងបាតសមុទ្រអស់ជាង ១០០ឆ្នាំ
ចន្លោះមិនឃើញ
ស្រាគោញាក់និងលីគ្វើគុណភាពល្អបំផុត ដែលគេផលិសំរាប់ស្តេចរុស្ស៊ីកាលពីជាង១០០ឆ្នាំមុន ត្រូវបានសង្គ្រោះចេញពីបាតសមុទ្របាល់ទិកដ៏ត្រជាក់។
ស្រាDe Haartman & Co. Cognacចំនួនជាង៦០០ដបនិងBenedictine ចំនួន៣០០ដប ត្រូវបានស្រង់ចេញពីខ្មោចនាវាSS Kyros ដោយក្រុមអ្នកមុជទឹកOcean X កាលពីខែតុលា។ នាវាSS Kyros ដំបូងគ្រោងចេញដំណើរពីបារាំងជាមួយនឹងទំនិញស្រារបស់វានៅខែធ្នូឆ្នាំ១៩១៦។វាបានធ្វើដំណើរឆ្ពោះទៅទីក្រុងសេន ផេធឺស្បឺកនៅរុស្ស៊ី តែទឹកកកដ៏ក្រាស់នៅសមុទ្របុតនៀន រវាងហ្វាំងឡង់និងស៊ុយអែត បានបង្ខំអោយកាពីទែននាវាពន្យារពេលចេញដំណើរដល់ឆ្នាំ១៩១៧។ ទោះជាយ៉ាងណា នាវានេះត្រូវទូកអាឡឺម៉ង់មួយបាញ់លិច នៅពេលវាព្យាយាមទៅដល់ប្រទេសរុស្ស៊ីដែលគ្រប់គ្រងដោយស្តេចសារគ្រានោះ។
នាវា Kyros បានស្ថិតនៅបាតសមុទ្របាល់ទិករហូតដល់ពេលវាត្រូវបានរកឃើញដោយក្រុមអ្នកមុជទឹកមួយក្រុមនៅឆ្នាំ១៩៩៩។វាបានបាត់ជាថ្មីអស់ពេល១៤ឆ្នាំទៀតមុនត្រូវបានរកឃើញនៅឆ្នាំ២០១៤។ កាលពីខែមុន ក្រុមអ្នកមុជទឹកOcean X សហការជាមួយដៃគូអ៊ីសឡង់Ixplorerបានស្រង់យកស្រាDe Haartman & Co. Cognac និង Benedictineចំនួន៥០កេះចេញពីនាវាដែលលិចដ៏យូរនេះ។ តាមពិតក្រុមហ៊ុន De Haartman & Co. លែងមានទៀតហើយ តែBenedictineនៅបើកដំណើរការនៅឡើយ។
ក្រុមអ្នកមុជទឹកឥឡូវរំពឹងថានឹងអាចរកចំណូលខ្លះពីកំណប់បាតសមុទ្ររបស់គេ ដោយដាក់លក់ដេញថ្លៃស្រាទាំងនេះ៕