• 2019-12-05 07:55:16
  • ព័ត៌មាន

ស្នាដៃជាច្រើនដាក់បង្ហាញនៅ ពិព័រណ៍អប្សរា និងរឿងព្រេងកម្ពុជា ឧទ្ទិសដល់ស្នាព្រះហស្ត សម្តេចព្រះរៀម បុប្ផាទេវី

  • 2019-12-05 07:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រសាលសហសម័យ ស្រា អាត បានរៀបចំពិព័រណ៍មួយ ដោយបានដាក់ចំណងជើងថា «អប្សរា និងរឿងព្រេងកម្ពុជា» ដែលជាការឧទ្ទិសដល់ សម្តេចព្រះរៀមបុប្ផាទេវី ក្រោយពីទ្រង់សោយទិវង្គតកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា កន្លងទៅនេះ។

ពិព័រណ៍នេះ នឹងមានការដាក់តាំងស្នាដៃរួមគ្នា ដោយមានរូបថត និងផ្ទាំងគំនូរ មិនត្រឹមតែស្ដែងពីស្នាព្រះហស្តរបស់ទ្រង់ថែមទាំងឆ្លុះបញ្ចាំងពីកេរដំណែលកម្ពុជាដ៏ថ្លៃថ្លាកន្លងមក។

សម្តេចព្រះរៀមបុប្ផាទេវី មានព្រះកិតិ្តនាមខ្ពង់ខ្ពស់ និងត្រូវបានគោរពចំពោះស្នាព្រះហស្តក្នុងការអភិរក្ស និងច្នៃបង្កើតរបាំព្រះរាជទ្រព្យ ដោយទ្រង់បានចូលរួមសម្ដែងរបាំតាំងពីចម្រើនវ័យជំទង់ នៅលើឆាកសិល្បៈជុំវិញពិភពលោក។

ពិព័រណ៍ «អប្សរា និងរឿងព្រេងកម្ពុជា» បានចាប់ផ្ដើមទទួលស្វាគមន៍សាធារណជនចាប់ពីថ្ងៃទី ០៤-១០ ខែធ្នូ នៅវិចិត្រសាល ស្រា អាត ស្ថិតនៅផ្ទះលេខ 7/9E0 មហាវិថីសុធារស ក្បែរវត្តឧណ្ណាលោម៕

អត្ថបទ៖ វិបុត្រ

មតិយោបល់