- 2019-12-11 03:59:13
- ព័ត៌មាន
១ឆ្នាំដើរលេងម្ដងទៅលំហែកាយ ៤កន្លែងនេះ មិនឆ្ងាយ ចំណាយអស់តិចទៀត
- 2019-12-11 03:59:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១ឆ្នាំដើរលេងម្ដងទៅលំហែកាយ ៤កន្លែងនេះ មិនឆ្ងាយ ចំណាយអស់តិចទៀត
ចន្លោះមិនឃើញ
នៅដំណាច់ឆ្នាំ ២០១៩ ខាងមុខនេះ Sabay សូមនាំប្រិយមិត្តទៅស្គាល់កន្លែងកម្សាន្ត ដែលមិនចំណាយពេលយូរក្នុងការធ្វើដំណើរ និងរីករាយបំផុតជាមួយមិត្តភក្ដិ ក្រុមគ្រួសារ និងដៃគូស្នេហា ស្របពេលរដូវធ្លាក់ខ្យល់។ ដូច្នេះសូមយើងទៅស្គាល់កន្លែងកម្សាន្តទាំង ៥ ខាងក្រោមនេះទាំងអស់គ្នា៖
១. Bamboo Bungalow
Bamboo Bungalow គឺជាកន្លែងលេងកម្សាន្តដ៏ពេញនិយមមួយនៅក្នុងខេត្តកំពត ដែលមានកន្លែងគេងជាបន្ទប់ដាច់ពីគ្នា ហើយថែមទាំងមាននៅជាប់មាត់បឹងទៀតផង។ បើតាមការប្រាប់ពី អ្នកស្រី ម៉ូនីកា ជាម្ចាស់រីសតនេះតែម្ដងបានឱ្យដឹងថា Bamboo Bungalow ជាអ្នកចង់ធ្វើដំណើរកម្សាន្តកន្លែងលម្ហែកាយបែបស្ងប់ស្ងាត់ និងរ៉ូមេនទិកបំផុត នៅទីនោះមានបន្ទប់ស្នាក់នៅ ១៧ បន្ទប់ ប៉ុន្តែជាប់មាត់បឹងមានតែ ៣ បន្ទប់ប៉ុណ្ណោះ។ ម្ចាស់រីសតខាងលើ បានឱ្យដឹងទៀតថា ក្នុងមួយបន្ទប់មានតែគ្រែមួយ ប៉ុណ្ណោះ ចំពោះតម្លៃវិញ ៣០ដុល្លារក្នុងមួយយប់។ ឯទីតាំងមានចម្ងាយប្រមាណ ២គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពត នៅក្បែរផ្លូវរថភ្លើង ក្នុងស្រុកទឹកឈូ ខេត្ត កំពត។ ចុចអានបន្ថែម
២. បឹងកាឡូបែបធម្មជាតិ Yellow Sun Hostel
បឹងកាឡូធម្មជាតិមួយមានចំងាយ ប្រមាណ ២គីឡូមែត្រ ពីសារមន្ទីខេត្តកំពត លោកអ្នកអាចលំហែកាយជួបជុំជាមួយគ្រួសារ មិត្តភក្តិ ក្នុងថ្ងៃឈប់សម្រាកយ៉ាងរីករាយបំផុត។ កន្លែងស្នាក់នៅជាលក្ខណៈបឹងកាឡូបែបធម្មជាតិនៅខេត្តកំពត មានសួនច្បារ និង បារសម្រាប់លេង កម្សាន្ត មិនតែប៉ុណ្ណោះ យើងអាចជិះទូកលេងកម្សាន្តតាមមាត់បឹងទៀតផង។ ដោយឡែក បន្ទប់ស្នាក់នៅវិញ សម្រាប់ថ្ងៃធម្មតា រឺថ្ងៃបុណ្យ បន្ទប់បឹងកាឡូមាត់ទឹក រឺជិតមាត់ទឹក តម្លៃត្រឹមតែ ១២ដុល្លារក្នុងមួយយប់។ បោះតង់មួយយប់ ៥ ដុល្លារ មានតង់ ពូក ខ្នោយ ភួយ និងកន្សែងអាចគេងបានពីនាក់។ ជាងនេះទៀត ក៏មានបន្ទប់ប្រភទធំបែប Dorm គេងបាន ១០នាក់ មួយនាក់ ៤ដុល្លារក្នុង មួយយប់។
៣. ផ្ទះសំណាក់ Kep Seaside
អ្វីដែលទាក់ចិត្ត ចង់ណែនាំដល់ប្រិយមិត្តទៅទីនេះ ដោយសារទីនេះ មានទេសភាពនៅជាប់ឆ្នេរកែប មានទីធ្លាទូលាយ ដែលយើងអាចធ្វើអីញ៉ាំជុំគ្នាដូចជា អាំងសាំង ធ្វើ BBQ និងអាចច្រៀងលេងកម្សាន្តជាដើម។ មួយទៀត ទាក់ទងនឹងតម្លៃស្នាក់នៅវិញសមរម្យ ១បន្ទប់តម្លៃ ចាប់ពី ១៥ ដុល្លារឡើងទៅ ហើយអាចគេងគ្នា ២ ទៅ ៤នាក់។
៤. Tree Top បឹងកាឡូ
ដោយឡែកប្រសិនលោកអ្នកចង់ប្ដូរបរិយាកាសប្លែកចង់សម្រាកលំហែកាយផ្ទះលើដើមឈើ អាចមកកាន់បឹងកាឡូ Tree Top ដែលស្ថិតនៅខេត្តកែបនេះបាន។ តម្លៃផ្ទះស្នាក់នៅលក្ខណៈគ្រួសារប្រហែល ៣០ដុល្លារ ហើយតម្លៃបន្ទប់គេងធម្មតា មានចាប់ពី ៦ដុល្លារឡើង។ លោកអ្នកអាចធ្វើដំណើរតាមផ្លូវលេខ ៣៣ A។ ចុចអានបន្ថែម ៕