- 2019-12-12 10:53:00
- ព័ត៌មាន
ពិព័រណ៌បន្លែ៖ ចង់ឲ្យកូនខ្មែរស្គាល់ និងដឹងពីអត្ថប្រយោជន៍មហាសាលនៃបន្លែធម្មជាតិ
- 2019-12-12 10:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៌បន្លែ៖ ចង់ឲ្យកូនខ្មែរស្គាល់ និងដឹងពីអត្ថប្រយោជន៍មហាសាលនៃបន្លែធម្មជាតិ
ចន្លោះមិនឃើញ
បន្លែធម្មជាតិជាង២០០មុខបានដាក់បង្ហាញឲ្យចូលទស្សនដោយសេរី និងចង់ឲ្យអតិថិជន និងប្រជាពលរដ្ឋ ស្គាល់ ស្វែងយល់ពីអត្ថប្រយោជន៍ និងពិសាអាហារដែលធ្វើពីបន្លែធម្មជាតិដែលមានប្រភពជុំវិញប្រទេសកម្ពុជា។
លោក មាស ម៉ែន អគ្គនាយកភោជនីយដ្ឋានមាតុភូមិបានប្រាប់ឲ្យដឹងថា ពិព័រណ៌បន្លែនេះធ្វើឡើងដើម្បីគាស់កកាយ ប្រមូលផ្តុំនូវបន្លែធម្មជាតិស្រស់របស់ខ្មែរគ្រប់ប្រភេទ ពីគ្រប់តំបន់ និងគ្រប់រដូវកាល មកបង្ហាញជូនដល់មហាជនឲ្យបានដឹង ចងចាំ កត់ត្រាទុក ស្គាល់ និងថែរក្សាឡើងវិញ ព្រមទាំងបញ្ជៀបការយល់ដឹងពីអត្ថប្រយោជន៍បន្លែធម្មជាតិ។ ពិពរណ៌នេះក៏ចង់បង្ហាញដល់មហាជនឲ្យស្គាល់នូវអត្តសញ្ញាណ កិច្ចប្រឹងប្រែងរបស់មាតុភូមិដែលមានបង្កើតតាំងពីឆ្នាំ២០១៦ ដែលមានគំនិតក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងថែរក្សារលើកស្ទួយម្ហូបប្រពៃណីជាតិ។
ប្រធានផ្នែកបន្លែរបស់ភោជនីយដ្ឋានមាតិភូមិ អ្នកនាង គីម សុខលាង បានបញ្ជាក់ថា បន្លែដែលយកមកដាក់តាំង និងយកមកធ្វើម្ហូបនៅក្នុងហាងមានប្រភពមកពីបងប្អូនប្រជាពលរដ្ឋមកពីខេត្ត ស្ទឹងត្រែង សៀមរាប ស្វាយរៀង កណ្តាល និងចម្ការផ្ទាល់របស់មាតុភូមិ និងមួយចំនួនបានមកពីចម្ការរបស់ប្រជាពលរដ្ឋដែលដាំដុះនៅតំបន់ជុំវិញសាខារបស់មាតុភូមិទាំងអស់។ រាល់បន្លែដែលហាងប្រមូលទិញទាំងអស់គឺត្រូវបានជ្រើសរើស និងពិនិត្យថាជាបន្លែធម្មជាតិ។
លោក មាស ម៉ែន បន្ថែមថា បច្ចុប្បន្នមាតុភូមិមានសាខាចំនួន ៣១កន្លែងក្នុងនោះមាននៅភ្នំពេញ ខេត្តកណ្តាល កំពង់ចាម ស្ទឹងត្រែង និងកំពង់ស្ពឺ។ សាខាទាំងនោះគឺកើតចេញពីការចែករំលែក និងការធ្វើវិមជ្ឈកាលមាតុភូមិ ឲ្យស្របទៅតាមតម្រូវការបងប្អូនប្រជាជាតិខ្មែរនៅគ្រប់ទីកន្លែង។ គម្រោងថ្ងៃមុខលោកនឹងពង្រីកឲ្យមានគ្រប់តំបន់សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។
ក្នុងថ្ងៃពិពរណ៍បន្លែធម្មជាតិជាង២០០មុខនេះផងដែរក៏មានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី ទសវត្សទី៨០ និង ៩០ ជាច្រើនរូបផងដែរ៕