• 2019-12-18 02:14:53
  • ព័ត៌មាន

ក្ដៅៗ! កាត់ទោសប្រហារជីវិត អតីតប្រធានាធិបតីប៉ាគីស្ថាន ពីបទក្បត់ជាតិ

  • 2019-12-18 02:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតប្រធានាធិបតីប៉ាគីស្ថាន​លោក Pervez Musharraf ត្រូវ​បាន​កាត់​ទៅ​ប្រហារ​ជីវិត​ដោយ​កំបាំង​មុខ ក្រោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា តុលាការ​រដ្ឋធានី Islamabad បាន​ផ្ដន្ទា​ទោស​លោក Musharraf កាល​ពី​ថ្ងៃ​អង្គារ​ពី​បទ​រំលោភ​រដ្ឋ​ធម្មនុញ្ញ ដោយ​បង្កើត​ច្បាប់​ប្រកាស​អាសន្ន​ដោយ​ខុស​ច្បាប់​អំឡុង​ពេល​លោក​នៅ​កាន់​អំណាច។ កាល​ពី​ឆ្នាំ ២០១៤ លោក Musharraf ត្រូវ​បាន​ចោទ​ប្រកាន់​សរុប​ចំនួន ៥​បទ​ល្មើស​រួម​មាន​ការ​បំផ្លាញ, លុប​ចោល និង​ផ្លាស់​ប្ដូរ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស, ការ​បណ្ដេញ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​របស់​ប្រទេស និង​ការ​បង្កើត​ច្បាប់​ប្រកាស​អាសន្ន។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ លោក Musharraf បាន​និង​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ឌូបៃ ក្រោយ​ពេល​ដែល​តុលាការ​ប៉ាគីស្ថាន​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ក្នុង​ន័យ​ព្យាបាល​ជំងឺ។ ប៉ុន្តែ​កាល​ពី​ដើម​ខែ​កន្លង​ទៅ អតីត​ប្រធានាធិបតី​រូប​នេះ បាន​ចេញ​វីដេអូ​ពី​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​ដោយ​អះអាង​ថា​លោក​មិន​ដឹង​រឿង​អ្វី​ទាំង​អស់ ហើយ​ការ​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

គួរ​ឲ្យ​ដឹង​ថា លោក Musharraf បាន​ក្ដោប​ក្ដាប់​អំណាច​យោធា​ដោយ​ធ្វើ​រដ្ឋប្រហារ​យោធា​កាល​ពី​ឆ្នាំ ១៩៩៩ និង​បាន​ទទួល​តំណែង​ជា​ប្រធានាធិបតី​ដឹកនាំ​ប៉ាគីស្ថាន​កាល​ពី​ឆ្នាំ ២០០៨៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់