• 2019-12-20 03:30:16
  • ព័ត៌មាន

១៥​ប្រទេស​ ដែល​មាន​រថភ្លើង​ល្បឿន​លឿន​ដាច់​គេ ក្នុង​នោះ​អាស៊ី​ឈរ​នៅ​លេខ​១

  • 2019-12-20 03:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Forbes បាន​ចុះ​ផ្សាយ​អំពី​ប​ណ្ដា​ប្រទេស​ចំនួន ១៥ ដែល​មាន​រថភ្លើង​អាច​រត់​ក្នុង​ល្បឿន​លឿន​បំផុត​នៅ​លើ​ពិភពលោក ដោយ​ក្នុង​នោះ​គឺ​មហាយក្ស​ចិន​ឈរ​នៅ​លំដាប់​កំពូល។ រថភ្លើង​​ចំនួន​ ២​គ្រឿង​របស់​ចិន ដែល​គេ​ឲ្យ​ឈ្មោះ​ថា G17 និង G39 អាច​រត់​ក្នុង​ល្បឿន​អតិបរមា ៣១៧,៧​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដោយ​ធ្វើ​ដំណើរ​ពី​​ទៅ​វិញ​ទៅ​មក​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ណាជីង។ ឯ​លេខ​រៀង​ទី​២ បាន​ទៅ​លើ​រថភ្លើង Italo 9955 របស់​អ៊ីតាលី។ វា​អាច​រត់​ក្នុង​ល្បឿន​អតិបរមា ២៧២,៤​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង។ ចំណែក​​រថភ្លើង​បារាំង TGV ជាប់​ចំណាត់​ថ្នាក់​ទី​៣ ជាមួយ​នឹង​ល្បឿន ២៧១,៨​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង។

រថភ្លើង Italo 9955 របស់​អ៊ីតាលី

ខាង​ក្រោម​នេះ​​គឺ​ជា​បញ្ជី​ឈ្មោះ​បណ្ដា​ប្រទេស​ដែល​មាន​រថភ្លើង​ល្បឿន​បំផុត៖

១. ចិន - ៣១៧,៧​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

២. អ៊ីតាលី - ២៧២,៤​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

៣. បារាំង - ២៧១,៨​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

៤. ជប៉ុន - ២៦៧,៤​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

៥. អេស្ប៉ាញ - ២៥៩,៦​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

៦. តៃវ៉ាន់ - ២៥៦,៤​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

៧. អាល្លឺម៉ង់ - ២៣៨,៨​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

៨. ម៉ារ៉ុក - ២៣២,៧​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

៩. បែលហ្ស៊ិក - ២២៩,៥​​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

១០. កូរ៉េ​ខាង​ត្បូង - ២២២​​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

១១. តួកគី - ២០៨​​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

១២. រុស្ស៊ី - ២០១​​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

១៣. អង់គ្លេស - ១៧៩,៦​​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

១៤. អូស្ត្រាលី - ១៧៦,៣​​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

១៥. អារ៉ាប៊ីសាអ៊ូឌីត - ១៧៤,៦​​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង

ប្រភព៖ Forbes ប្រែ​សម្រួល៖ ឈាង.

មតិយោបល់