- 2019-12-20 03:47:32
- ព័ត៌មាន
រថយន្តគ្រប់ប្រភេទដាច់ខាតត្រូវតែបាត់ស្រមោលលើផ្លូវទីក្រុងចាកាតា នៅថ្ងៃអាទិត្យ
- 2019-12-20 03:47:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តគ្រប់ប្រភេទដាច់ខាតត្រូវតែបាត់ស្រមោលលើផ្លូវទីក្រុងចាកាតា នៅថ្ងៃអាទិត្យ
ចន្លោះមិនឃើញ
ដោយសារកត្តាចរាចរណ៍មានការកកស្ទះខ្លាំងពេក ប្រជាជនដែលរស់នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក៏បានសន្មតជ្រើសថ្ងៃណាមួយប្រចាំសប្ដាហ៍ ដើម្បីផ្អាកការធ្វើចរាចរណ៍តាមរយៈយានយន្ត។
នៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ ដល់១១ព្រឹក រាល់យានយន្តទាំងអស់ត្រូវបានហាមឃាត់មិនឲ្យមានការធ្វើដំណើរដាច់ខាតនៅជុំវិញតំបន់ Tamrin និង Sudirman។ រហូតដល់ម៉ោង ១១ មកដល់យានយន្តទាំងអស់ត្រូវបានបើកឲ្យធ្វើចរាចរណ៍ធម្មតាវិញ។
ដំបូងឡើយគម្រោងនេះ រដ្ឋាភិបាលជ្រើសចាប់ផ្ដើមធ្វើជាលើកដំបូងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០០២។ ជំហានដំបូងចាកាតាបានរៀបចំធ្វើ ១ដងក្នុង ១ឆ្នាំ ក្រោយមកសល់ត្រឹម ១ដងក្នុង១ខែ និង ២ដងក្នុង១ខែ។ ប៉ុន្តែដោយសារមានការគាំទ្រច្រើនលើសលុបពីប្រជាជន ទើបរដ្ឋាភិបាលសម្រេចធ្វើរៀងរាល់សប្ដាហ៍ ដោយជ្រើសយកថ្ងៃអាទិត្យតែម្ដងទល់សព្វថ្ងៃ។
យុទ្ធនាការគ្មានរថយន្តលើផ្លូវនេះ ពិតជាបានចូលរួមចំណែកក្នុងការជួយកាត់បន្ថយផ្សែងពុលក្នុងទីក្រុង ក៏ដូចជាចៀសវាងបញ្ហាកកស្ទះចរាចរណ៍ដែលជាកង្វល់ឈឺក្បាលក្នុងសង្គមសព្វថ្ងៃ៕