/local-5/5e0037f8c161c_1577072580_medium.jpg)
- 2019-12-23 03:48:07
- ព័ត៌មាន
វិថីលក់ម្ហូបអាហារ រួមចំណែកញាំងបរិយាកាសពិធីបុណ្យសមុទ្រនៅខេត្តកំពត
- 2019-12-23 03:48:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិថីលក់ម្ហូបអាហារ រួមចំណែកញាំងបរិយាកាសពិធីបុណ្យសមុទ្រនៅខេត្តកំពត
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានបង្ហាញពីភាពសប្បាយរីករាយយ៉ាងក្រៃលែង ជាមួយការដើរទស្សនាកម្សាន្ត និងទទួលអាហារនៅតាមវិថីលក់ម្ហូបអាហារ (Food Street) ដែលបានរៀបចំឡើងលើកទី៨ ជុំទី២ នៅខេត្តកំពត មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ចំណែកឯអាជីវករក៏មានភាពសប្បាយរីករាយផងដែរ ជាមួយការប្រកបអាជីវកម្មលក់ដាច់កាន់តែច្រើនជាងធម្មតា។
វិថីលក់ម្ហូបអាហារនេះត្រូវបានរៀបចំនៅតាមសួនច្បារជិតផ្សារក្រណាត់ នៃក្រុងកំពត ដោយគណៈកម្មការវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត ហើយត្រូវបានសម្ពោធជាផ្លូវការនាថ្ងៃទី១៨ ខែធ្នូ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត។
សមិទ្ធផលនេះបានញ៉ាំឱ្យបរិយាកាសនៃព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពត កាន់តែមានភាពអធិកអធមសប្បាយរីករាយខ្លាំងឡើង ជាមួយនឹងការអបអរសាទរពីសំណាក់អាជីវករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់ទិសទី៕