/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/5e017541207ae_1577153820_medium.jpg)
- 2019-12-24 02:24:02
- ព័ត៌មាន
ឧកញ៉ា ម៉ុង ឬទ្ធី ធ្វើប្រហុកប្រមាណជិត ៥០តោន
- 2019-12-24 02:24:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ម៉ុង ឬទ្ធី ធ្វើប្រហុកប្រមាណជិត ៥០តោន
ចន្លោះមិនឃើញ
តាមមើលទៅមានតែសេដ្ឋីខ្មែរមួយរូបនេះទេ ដែលនិយមខ្លាំងបំផុតប្រហុកខ្មែរ។ ស្ទើរជារៀងរាល់ឆ្នាំ ឧកញ៉ា ម៉ុង ឬទ្ធី តែងតែដឹកនាំបុគ្គលិក កម្មករធ្វើត្រីប្រហុក សម្រាប់ស្ដុកទុកក្នុងឃ្លាំងផ្ទះប្រហុករបស់ខ្លួន នៅលើទឹកដីឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
តាមរយៈផេក ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានសរសេររៀបរាប់ថា គិតចាប់ពីថ្ងៃទី ១៣ ខែធ្នូ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩នេះ ការធ្វើប្រហុកបានចំនួន ៤៦ តោន ក្នុងផែនការ ១០០តោន។
សូមទស្សនាវីដេអូ
ប្រហុកដែលធ្វើបាន ឧកញ៉ា ម៉ុង ឫទ្ធី បានរក្សាទុកនៅឃ្លាំងមួយ ដោយបានដាក់ឈ្មោះថា ផ្ទះប្រហុក។
លោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ដែលត្រូវជាភរិយា ឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់បានប្រាប់ Sabay កាលពីឆ្នាំកន្លងទៅថា ប្រហុកដែលធ្វើទុកក្នុងឃ្លាំងទាំងអស់នេះ គឺសម្រាប់ទទួលទានក្នុងក្រុមគ្រួសារ និងទទួលភ្ញៀវជាមន្ត្រីជាន់ខ្ពស់នានា ដែលតែងទៅលេងគេហដ្ឋានរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ជាប្រចាំនៅឃុំកែវផុស ជាប់នឹងមាត់សមុទ្រផ្ទាល់តែម្ដង។ ក្រៅពីនេះ លោកជំទាវក៏ត្រៀមសម្រាប់ការជប់លៀងជូនកម្មករ ព្រោះលោកជំទាវចង់ឲ្យសាកម្ហូបបែបខ្មែរ ជាជាងគ្រឿងសមុទ្រ។
ម្ហូបដែលលោកជំទាវទទួលភ្ញៀវភាគច្រើន គឺប្រហុកចំហុយ និងសម្លម្ជូរគ្រឿង ហើយម្ហូបទាំងអស់នោះ លោកជំទាវតែងចូលរួមធ្វើដោយផ្ទាល់ដៃ បើទោះមានចុងភៅប្រចាំផ្ទះក៏ដោយ។ លោកជំទាវ បានប្រាប់ថា នេះជាទម្លាប់ទៅហើយ ព្រោះជាប្រចាំតែងធ្វើម្ហូប និងការងារផ្ទះ មិនចេះទុកខ្លួនឲ្យទំនេរឡើយ។
សូមចុចអាន៖ ភរិយាឧកញ៉ា ម៉ុង ឫទ្ធី ធ្វើប្រហុកម្ដងជាង ៣០០០គីឡូ ទុកទទួលភ្ញៀវជំនួសគ្រឿងសមុទ្រ
សូមចុចអាន៖ ទម្លាប់ឡើងមកភ្នំពេញ ទិញត្រីធ្វើប្រហុក ដែលពលរដ្ឋខ្មែរមិនបោះបង់ចោល
សូមចុចអាន៖ បំណងប្រាថ្នាមួយរបស់សេដ្ឋីកសិកម្មគឺនាំផ្លែស្វាយខ្មែរទៅលក់គ្រប់ទីផ្សារលើពិភពលោក