• 2019-12-25 07:23:08
  • ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ "ស្រ្តី និងក្មេងស្រី ត្រូវហ៊ាន​បង្កើតក្ដីសុបិនឲ្យ​ធំ"

  • 2019-12-25 07:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ស្ត្រី និងក្មេងស្រី ត្រូវហ៊ានបង្កើតក្តីសុបិនឱ្យធំ (Dream Big) និងកំណត់គោលដៅរបស់ខ្លួនឱ្យធំ (Aim Big) ហើយត្រូវប្រើប្រាស់សក្តានុពល ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួនដើម្បីធ្វើដំណើរឆ្ពោះទៅសម្រចឱ្យបាននូវក្តីសុបិន្ត និងគោលដៅទាំងនោះ"។ នេះជាការលើកឡើង របស់លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីភាពជាអ្នកដឹកនាំរបស់ស្រ្តី៖ Be Your Owner Hero ក្នុងគោលបំណងរួមចំណែក អភិវឌ្ឍសមត្ថភាព សក្តានុពល និងភាពអង់អាចរបស់ស្ត្រី និងយុវតីក្នុងភាពជាអ្នកដឹកនាំ ដែលកើតចេញពីកត្តាខាងក្នុងរបស់យើងម្នាក់ៗ។ សិក្ខាសាលានេះ ធ្វើឡើងនៅអគារ FACTORY Phnom Penh កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩៕​

រូបភាព និង អត្ថបទ ដកស្រង់ពីផេកក្រសួងកិច្ចការនារី

អត្ថបទ៖ វិបុត្រ

មតិយោបល់