- 2019-12-25 11:42:19
- ព័ត៌មាន
ទម្លាយខ្ទេចខ្ទីសេវាកម្ម ម្ហូបអាហារលើយន្តហោះលំដាប់ពិភពលោកមកដល់ស្រុកខ្មែរ
- 2019-12-25 11:42:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយខ្ទេចខ្ទីសេវាកម្ម ម្ហូបអាហារលើយន្តហោះលំដាប់ពិភពលោកមកដល់ស្រុកខ្មែរ
ចន្លោះមិនឃើញ
ដំណើរកម្សាន្តទៅក្រៅប្រទេស ឬទៅកន្លែងដែលយើងប្រាថ្នា ជាកាដូដ៏ប្រពៃមួយដែលយើងគួរមានឲ្យខ្លួនឯងយ៉ាងហោចណាស់ក៏មួយឆ្នាំម្ដង។ ប៉ុន្តែទន្ទឹមនឹងដំណើរកម្សាន្ត យើងក៏ត្រូវការមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព មានផាសុកភាពទាំងកាយ និងចិត្តផងដែរ។
នេះជាដំណើរកម្សាន្តក្រៅប្រទេសរបស់កញ្ញា ដាវីន បានទៅដល់់ទីក្រុងឌូប៊ៃនៃចក្រភពអារ៉ាប់រួម។ អ្វីដែលពិសេសនោះ យុវតីរូបនេះ បានជិះយន្តហោះលំដាប់ពិភពលោករបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានជើងហោះហើរត្រង់ពីភ្នំពេញ-ឌូប៊ៃ កាន់តែងាយស្រួលសម្រាប់អ្នកដំណើរនៅកម្ពុជា។ ដាវីន បានប្រាប់នូវចំណុចគួរឲ្យចាប់ចិត្តនៅលើយន្តហោះដ៏ល្បីដល់អ្នកទាំងអស់គ្នា៖
១. មិនបាច់បារម្ភរឿងធ្វើទិដ្ឋការ (Visa)
មុនប្រាប់ចំណុចពិសេសលើយន្តហោះ ដាវីន បញ្ជាក់បន្តិចដែរថា ប្រសិនបើជ្រើសរើស Emirates ធ្វើដំណើរទៅឌូប៊ៃ គឺមិនចាំបាច់បារម្ភរឿងស្នើធ្វើ Visa ខ្លួនឯងនោះទេ ព្រោះក្រុមហ៊ុនអាកាសចរណ៍នេះ មានសេវារៀបចំយ៉ាងពេញចិត្ត ដោយយើងគ្រាន់តែមានរូបថត Visa (មិនចាំបាច់ផ្ដិត) និងបង់ថ្លៃសេវានៃរយៈពេល(គិតចំនួនថ្ងៃ) ដែលយើងត្រូវស្នាក់នៅ ឬចូលស្រុកទេសរបស់គេ (អន្តោប្រវេសន៍)ប៉ុណ្ណោះ។
ចុចអាន ទីនេះ
២. សេវាកម្មយ៉ាងកក់ក្ដៅ
នៅយប់ម៉ោង ១១ ថ្ងៃទី ១៧ ធ្នូ ពេលឡើងយន្តហោះចេញពីភ្នំពេញ យុវតីនេះប្រាប់ថា ពេលនោះក្នុងចិត្តនាងបន់ស្រន់គុណម៉ែ គុណឪអស់ហើយ ផ្សងជួបតែរឿងល្អពេលធ្វើដំណើរលើអាកាសដំបូងក្នុងជីវិត។ នៅទីបំផុតអ្វីគ្រប់យ៉ាងគឺស្ទើរតែស្មានមិនដល់ នៅលើយន្តហោះពោរពេញភាពស្ងប់ស្ងាត់ មនុស្សម្នាដែលឡើងទៅ សុទ្ធតែទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ មិនថាជាតិសាសន៍ណាសុទ្ធតែគោរព និងឲ្យតម្លៃពីបុគ្គលិកលើយន្តហោះ។ កាន់តែរំភើបទៀតនោះ ចំពោះនាងដែលមិនធ្លាប់ជិះហោះយន្តហោះទាល់តែសោះ នាងដាច់ចិត្តស្នើសុំខាងក្រុមការងារលើយន្តហោះ ជួយឲ្យនាងបានអង្គុយកន្លែងជាប់មាត់បង្អួត ព្រោះនាងខ្លាចពុលយន្តហោះ និងឈឺថ្កាត់ជាយថាហេតុ។ លុះដល់ព្រលានយន្តហោះសុវណ្ណភូមិ ទិក្រុងបាងកក គេបានរៀបចំឲ្យនាងពិតមែន ថែមទាំងសួរនាំពីសុខទុក្ខខ្ញុំ និងភ្ញៀវដទៃម្ដងហើយម្ដងទៀត។
៣. ម្ហូបអាហារហូរហៀ
ក្រោយពីអង្គុយមាត់បង្អួតគយគន់ទេសភាព ដាវីនកាន់តែរីករាយជាមួយការទទួលអាហារជាច្រើនមុខច្រើនរសជាតិ និងអាហារជាច្រើនពេល ដោយសារត្រូវចំណាយពេលយូរទម្រាំដល់គោលដៅគឺប្រមាណជា ១០ម៉ោង។
៤. ក្ដារចុចព័ត៌មានលើយន្តហោះ
ដាវីនរៀបរាប់ដោយរំភើប ព្រោះនៅលើយន្តហោះនាងពិតជាទទួលបានអារម្មណ៍ថាសុវត្ថិភាព នាងបានដឹងថាយន្តហោះ ហោះដល់ណា មានរយៈកម្ពស់ប៉ុន្មាន និងល្បឿនប៉ុន្មាន ជាមួយនឹងការអង្គុយសុខស្រួល មិនចង្អៀត អាចដាក់ជើងបានយ៉ាងទូលាយទាំងបុរស និងនារី។
៥. កម្មវិធីកម្សាន្តមើលមិនចេះធុញ
ចំណុចសំខាន់មួយទៀតដែលនាងចង់ប្រាប់ទៀតនោះ គឺរយៈពេលដ៏យូរនៅលើយន្តហោះ មិនបានធ្វើឲ្យយុវតីនេះមានអារម្មណ៍ធុញទ្រាន់អ្វីសោះ ព្រោះមានកម្មវិធីកម្សាន្តពិសេសឈ្មោះថា ICE មានប៉ុស្តិ៍ (channel) ជាង ៤៥០០ ដែលយើងអាចទាញយកកម្មវិធីតាម Emirates App បានជាមុន។
ហេតុអីបានយើងគួរ Download វាទុកមុន? ព្រោះចំណេញពេល យើងអាចបង្កើតជា Playlist ខ្លួនឯង ដោយជ្រើសរើសការកម្សាន្តណាដែលយើងចូលចិត្តដូចជា ភាពយន្តល្បីៗ កម្មវិធីទូរទស្សន៍ ចម្រៀង តន្ត្រី ហ្គេម និងវិទ្យុ... យើងអាចបង្កើតនៅទីណាក៏បាន ហើយនៅពេលឡើងយន្តហោះ យើងគ្រាន់តែភ្ជាប់វាជាមួយលេខកៅអីអង្គុយ( Pair with Seatback) របស់យើងជាការស្រេច។ ចំណុចនេះប្រសិនបើមានចម្ងល់យើងអាចសួរបុគ្គលិកយន្តហោះបន្ថែម គេរីករាយនឹងប្រាប់ជានិច្ច។
បន្ថែមពីនេះ នៅលើយន្តហោះក៏មាន EmiratesRedTV ដែលបង្ហាញពីទំនិញផលិតផលសម្រាប់លក់លើអាកាសដល់ភ្ញៀវដែលមានចំណាប់អារម្មណ៍ផងដែរ។
៦. ជិះយន្តហោះសន្សំពិន្ទុ
ក្នុងកម្មវិធី App ខាងលើ ក៏មានកម្មវិធីសន្សំពិន្ទុពីការទិញសំបុត្រយន្តហោះរបស់ Emirates។ យើងអាចយកពិន្ទុដែលសន្សំបានគ្រប់ចំនួន ទៅដោះដូរយកសំបុត្រយន្តហោះ ការទិញទំនិញនៅហាងលំដាប់ៗដែលជាដៃគូរបស់Emirates ជាដើម។
សូមចុចអានលម្អិត ទីនេះ