- 2019-12-27 08:40:57
- ព័ត៌មាន
ភូមិព្រះដាក់ ក្លាយជាភូមិដំបូងគេ សាកល្បងនៃយុទ្ធនាការ "ផ្ទះ១ អំពូល១" នៅក្នុងស្រុកបន្ទាយស្រី
- 2019-12-27 08:40:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភូមិព្រះដាក់ ក្លាយជាភូមិដំបូងគេ សាកល្បងនៃយុទ្ធនាការ "ផ្ទះ១ អំពូល១" នៅក្នុងស្រុកបន្ទាយស្រី
ចន្លោះមិនឃើញ
អបអរសាទរភូមិព្រះដាក់៖ ភូមិទី១ ដែលត្រូវបានជ្រើសរើស ជាភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” នៅក្នុងស្រុកបន្ទាយស្រី។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសរសេរនៅលើផេករបស់ខ្លួនថា យោងទៅលើកត្តាអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជម្រុញអោយគម្រោងសាកល្បងមានសន្ទុះលឿន ខ្ញុំបានសម្រចនឹងឲ្យដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន៥១៨ឈុត នៅតាមផ្ទះទាំង៥១៨ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល (ដែលជាភូមិ ដែលធំជាងគេនៅក្នុងស្រុកបន្ទាយស្រី) ក្រោមការឧបត្ថម្ភទាំងស្រុងពីសប្បុរសជនដំបូង ដែលគាំទ្រនិងឲ្យតម្លៃទៅលើយុទ្ធនាការនេះ។
នាព្រឹកថ្ងៃទី២៦ សប្តាហ៍នេះ រដ្ឋបាលស្រុកនឹងរៀបចំពិធីប្រកាសភូមិដំបូង នៃដំណើរការសាកល្បងយុទ្ធនាការ”ផ្ទះ១ អំពូល១” ដែលនឹងមានការចូលរួមពីតំណាងនីមួយៗនៃគ្រួសារទាំង៥១៨នៅក្នុងភូមិព្រះដាក់ និងតំណាងសប្បុរសជនផងដែរ។
ដើម្បីបង្កើនភាពជាម្ចាស់ និងការចូលរួមថែរក្សាសមិទ្ធផលអោយបានយូរអង្វែង ពីសំណាក់អ្នកភូមិព្រះដាក់ ខ្ញុំបានពិតសុំការចូលរួមដឹកនាំពីសំណាក់ព្រះសង្ឃ ដែលជានិមិត្តរូបនៃអំពើល្អក្នុងសង្គម។ ខ្ញុំក៏បានពិតសុំអនុញ្ញាតខ្ចីទីតាំងសាលាឆាន់នៅក្នុងវត្តព្រះដាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រះដាក់ផ្ទាល់ ដើម្បីប្រារព្ធពិធីប្រកាសនាពេលខាងមុខនេះផងដែរ។
រូបភាព និងខ្លឹមសារ យកពីផេកអភិបាលស្រុកបន្ទាយស្រី