- 2020-01-02 02:33:11
- ព័ត៌មាន
ស្ថានទូតខ្មែរនៅឥណ្ឌូណេស៊ី ក៏រងគ្រោះដោយសារទឹកជំនន់ដែរ!
- 2020-01-02 02:33:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានទូតខ្មែរនៅឥណ្ឌូណេស៊ី ក៏រងគ្រោះដោយសារទឹកជំនន់ដែរ!
ចន្លោះមិនឃើញ
ទឹកជំនន់ បានវាយប្រហាររដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់បានស្លាប់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Aljazeera។
អាជ្ញាធរបានបញ្ជាក់ទៀតថា ពលរដ្ឋប្រមាណ ៣០លានគ្រួសារ គ្មានចរន្តអគ្គិសនីប្រើប្រាស់ ចំណែកស្ថានីយ៍រថភ្លើងមួយចំនួន រួមទាំងព្រលានយន្តហោះផងនោះ ក៏ត្រូវបានបិទផងដែរ។
ចំណែកនិវេសនដ្ឋានរបស់ស្ថានទូតកម្ពុជា ប្រចាំទីក្រុងហ្សាការតា ក៏ទទួលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់នេះផងដែរ។ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌូណេស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ "និយាយមិនចេញ ខំប្រឹងឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តហើយកន្លងមក តើធ្វើម៉េចនេះហើយហៅថាមាតាធម្មជាតិ៉"។
គួររំលឹកផងដែរថា ស្ថានទូតកម្ពុជា ប្រចាំរដ្ឋធានីហ្សាការតា ត្រូវបានគេមើលឃើញថា បានប្រែមុខមាត់ថ្មី ក្រោយពីលោកហោ ណាំបូរ៉ា បានជួសជុលកែលម្អយ៉ាងស្រស់ស្អាត ក្រោយពីលោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព កាលពីឆ្នាំ២០១៧ មក។
សូមទស្សនាទិដ្ឋភាពទឹកជំនន់ក្នុងនិវេសនដ្ឋានរបស់ស្ថានទូតកម្ពុជា ដូចខាងក្រោម៖ (រូបភាព៖ ទំព័រហ្វេសប៊ុកលោក ហោ ណាំបូរ៉ា)