- 2020-01-02 03:43:22
- ព័ត៌មាន
ទីបំផុត! ក្រុមអ្នកតវ៉ានាំគ្នាដកថយពីទូតអាមេរិក ក្រោយប៉ះទង្គិចគ្នាយ៉ាងក្ដៅគគុកនៅអ៊ីរ៉ាក់
- 2020-01-02 03:43:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! ក្រុមអ្នកតវ៉ានាំគ្នាដកថយពីទូតអាមេរិក ក្រោយប៉ះទង្គិចគ្នាយ៉ាងក្ដៅគគុកនៅអ៊ីរ៉ាក់
ចន្លោះមិនឃើញ
ក្រុមអ្នកតវ៉ាដែលបានធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់នោះ ឥឡូវនេះបាននាំគ្នាដកថយហើយបន្ទាប់ពីប៉ះទង្គិចគ្នាយ៉ាងតានតឹងអស់រយៈពេលពីរថ្ងៃមក។
កាលពីថ្ងៃអង្គារកន្លងទៅ ស្ថានទូតរបស់អាមេរិកត្រូវបានគេវាយប្រហារក្រោយពេលដែលទ័ពអាកាសអាមេរិកវាយប្រហារផ្លូវអាកាសមកលើកងទ័ពអ៊ីរ៉ង់។ ការវាយប្រហារស្ថានទូត បានបន្ដរហូតដល់ថ្ងៃពុធ ខណៈដែលក្រុមអ្នកតវ៉ាចោលដុំថ្ម ហើយអាមេរិកបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ការវាយប្រហារនៅថ្ងៃអង្គារដែលបង្កឱ្យមានសង្គ្រាមពាក្យសម្តីរវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាន តានតឹងកាន់តែខ្លាំងឡើងដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានប្រកាសដាក់ពង្រាយកងទ័ពបន្ថែមទៀតទៅកាន់តំបន់នេះ។
ប៉ុន្តែមកដល់ល្ងាចថ្ងៃពុធរដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសថាក្រុមទាំងអស់បានដកខ្លួនចេញពីបរិវេណស្ថានទូតអាមេរិកនៅទីក្រុង Baghdad បន្ទាប់ពីមានការអំពាវនាវសុំឲ្យរក្សាភាពស្ងប់ស្ងាត់។ ទោះយ៉ាងណាក្រុមអ្នកតវ៉ាមួយក្រុមតូច បានចាប់ផ្តើមបោះជំរុំនៅមុខសណ្ឋាគារក្បែរនោះ។
ជាមួយគ្នាដែរ លោកដូណាល់ ត្រាំ បានបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារស្ថានទូតនេះ និងបានព្រមានថា អ៊ីរ៉ង់នឹងប្រឈមការដាក់ពិន័យធ្ងន់ធ្ងរ បើពលរដ្ឋអាម៉េរិកណាម្នាក់ត្រូវបានសម្លាប់។ លោកបានបង្ហោះទៅក្នុង Twitter របស់ខ្លួនថា "នេះមិនមែនជាការព្រមានទេ ប៉ុន្តែវាជាការគំរាមកំហែង៕”