• 2020-01-02 07:19:06
  • ព័ត៌មាន

ចូលរួមរំលែកទុក្ខ! មន្ត្រីយោធាជាន់ខ្ពស់តៃវ៉ាន់ ស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រគួរឲ្យរន្ធត់

  • 2020-01-02 07:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​តៃវ៉ាន់ ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​បាត់​បង់​ជីវិត​ហើយ​ដោយ​សារ​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​គួរ​ឲ្យ​រន្ធត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា មេ​បញ្ជាការ​ទ័ព​អាកាស​លោក Shen Yi-ming រួម​ទាំង​យោធា ៧​នាក់​ផ្សេង​ទៀត បាន​បាត់​បង់​ជីវិត ក្នុង​ចំណោម​អ្នក​ស្ថិត​លើ​ឧទ្ធម្ភាគចក្រ​ទាំង ១៣​នាក់។ ប្រភព​ដដែល​បន្ដ​ថា ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​កើត​ឡើង​នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​ព្យាយាម​ចុះ​ចត​បន្ទាន់​ប៉ុន្ដែ​មិន​បាន​សម្រេច ក៏​ធ្លាក់​នៅ​តំបន់​ភ្នំ Tonghou Creek ក្នុង​សង្កាត់ Wulai តែ​ម្ដង។ ឧទ្ធម្ភាគចក្រ​យោធា​នេះ ជា​ប្រភេទ UH-60M ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ដឹក​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​យោធា។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​ឧទ្ធម្ភាគចក្រ​មាន​បញ្ហា​បម្រុង​ចុះចត​បន្ទាន់ រហូត​ដល់​ថ្នាក់​ធ្លាក់​ដូច្នេះ។ ក្រុម​ការងារ កំពុង​បើក​ការ​ស៊ើប​អង្កេត ក៏​ដូច​ជា​ជួយ​សង្គ្រោះ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ដើម្បី​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល​បន្ដ៕

ប្រភព៖ RT ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់