• 2020-01-06 06:19:23
  • ព័ត៌មាន

អ៊ីរ៉ង់ទាត់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈអ៊ីរ៉ាក់បោះឆ្នោតដេញទ័ពអាមេរិកចេញពីប្រទេស

  • 2020-01-06 06:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​សម្លាប់​មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់ Qassim Suleimani ដោយ​អាមេរិក ស្ថានការណ៍​កាន់​តែ​តាន​តឹង​ខ្លាំង​ឡើង​ដែល​អាច​ឈាន​ដល់​ការ​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ​ឲ្យ​ដឹង​ថា "កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ នឹង​លែង​មាន​ការ​កំណត់​លើ​ការ​ផលិត​ទៀត​ហើយ។” លើស​ពី​នេះ​ទៀត ការ​ប្រកាស​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ៊ីរ៉ង់​នឹង​លែង​ធ្វើ​តាម​ការ​កំណត់​កម្រិត​នៃ​ការ​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ, ការ​ផ្គត់ផ្គង់​សម្ភារ​ផលិត ក៏​ដូច​ជា​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​នុយក្លេអ៊ែរ។ ការ​ប្រកាស​ដូចនេះ ហាក់​ដូច​ជា​សញ្ញា​នៃ​ការ​លុប​ចោល​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​អ៊ីរ៉ង់ នឹង​សមាជិកអចិន្រ្តៃយ៍ចំនួនប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ P5+1 (ចិន, បារាំង, រុស្ស៊ី, អង់គ្លេស និង​អាមេរិក + អាល្លឺម៉ង់) រួម​ជាមួយ​នឹង​សភាព​អឺរ៉ុប។

ចំណែក​ឯ​ខាង​អ៊ីរ៉ាក់​ឯ​ណោះ​វិញ អ្នក​បង្កើត​ច្បាប់​ក្នុង​រដ្ឋសភា​នាំ​គ្នា​បោះ​ឆ្នោត​ដើម្បី​បណ្ដេញ​ទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​របស់​ខ្លួន។ ជុំវិញ​បញ្ហា​នេះ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​សម្ដែង​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ព្រមាន​ពី​ការ​បណ្ដេញ​កង​ទ័ព​របស់​ខ្លួន។ លោក​ត្រាំ អះអាង​ថា "​អាមេរិក​បាន​សង់​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ទីនោះ ហើយ​កងទ័ព​យើង​នឹង​មិន​ចាក​ចេញ​នោះ​ទេ លុះ​ត្រា​តែ​អ៊ីរ៉ាក់​សង​លុយ​យើង​ទាំង​អស់​វិញ។"

ប្រភព៖ nytimes ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់