- 2020-01-06 08:31:14
- ព័ត៌មាន
រងរបួសច្រើននាក់ ក្នុងហេតុការណ៍បាក់អគារ ៥ជាន់ នៅឥណ្ឌូណេស៊ី
- 2020-01-06 08:31:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រងរបួសច្រើននាក់ ក្នុងហេតុការណ៍បាក់អគារ ៥ជាន់ នៅឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
អគារសម្រាប់រស់នៅ និងធ្វើអាជីវកម្ម កម្ពស់ ៥ជាន់មួយកន្លែង នៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានបាក់រលំនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ និងជាប់ខ្លួនក្នុងគំនរបែកបាក់ច្រើននាក់ទៀត។
ភ្នាក់ងារស្រាវជ្រាវ និងសង្គ្រោះជាតិ បាននឹងកំពុងរុករកជនរងគ្រោះដែលជាប់ក្នុងគំនរបាក់បែកអគារនេះហើយ។ ប៉ុន្តែភ្នាក់ងារ មិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការបាក់រលំអគារនេះនៅឡើយទេ។
គួររំលឹកថា កាលពីឆ្នាំ២០១៨ ក្រុងហ្សាកាតានេះ ធ្លាប់មានហេតុការណ៍បាក់អគារ ២ករណី។ ករណីទី១ ការបាក់អគារនៅភាគខាងកើតក្រុង ស្លាប់ ៧នាក់។ ករណីទី២ គឺជាន់មួយនៃអគារផ្សារហ៊ុនឥណ្ឌូណេស៊ី បានបាក់រលំ បណ្តាលឱ្យមនុស្ស ៧៥នាក់ រងរបួស៕