• 2020-01-08 07:33:05
  • ព័ត៌មាន

មកមើល រូបភាពមុន និង​ក្រោយភ្លើងឆេះព្រៃអូស្ត្រាលី ឃើញហើយសោកស្ដាយខ្លាំងបំផុត

  • 2020-01-08 07:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​ឆេះ​ព្រៃ បាន​បំផ្លាញ​ផ្ទៃ​ដី​ជាង ៤​លាន​ហិចតា​ហើយ​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី ហើយ​មនុស្ស ៨​នាក់ ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​បណ្ដាល​មក​ពី​មូលហេតុ​នៃ​ភ្លើង​ឆេះ​ព្រៃ​ដែល​ចាប់​ផ្ដើម​ឡើង​កាល​ពី​រដូវ​ផ្ការីក​កន្លង​ទៅ​អស់​រយៈ​ពេល​ជាង ៣​ខែ​មក​ហើយ។ បើ​ទោះ​បី​ជា​ភ្លៀង​បាន​ធ្លាក់​មក​លើ​តំបន់​ដែល​កំពុង​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​បណ្ដាល​ឲ្យ​សីតុណ្ហភាព​ធ្លាក់​ចុះ​បន្ដិច​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ក្ដី ភ្លើង​នៅ​មិន​ទាន់​រលត់​ទាំង​ស្រុង​នោះ​ទេ​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បន្ថែម​ទៀត​ពី​សំណាក់​រដ្ឋាភិបាល​អូស្ត្រាលី៕

ខាងក្រោមនេះ គឺជារូបភាពមុន និង​ក្រោយភ្លើងឆេះព្រៃអូស្ត្រាលី ឃើញហើយសោកស្ដាយខ្លាំងបំផុត ៖

#១. រូបភាពកាលពីថ្ងៃទី ១ខែវិច្ឋិកា ឆ្នាំ២០១៩ ធៀបនឹងថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០

#២. រូបភាព​នៅកោះ Kangaroo កាលពី២ខែមុន ធៀបនឹងឥឡូវ

#៣. ផ្លូវនៅឧទ្យានជាតិ Flinders Chase មុន និង​ក្រោយពេលភ្លើងឆេះព្រៃ

ប្រភព៖ sbs ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់