• 2020-01-09 07:14:06
  • ព័ត៌មាន

ក្ដៅៗ! មាស និងប្រេងឡើងថ្លៃ ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលដាក់ទ័ពអាមេរិកមួយប្រ៉ាវ

  • 2020-01-09 07:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ប្រេង បាន​ហក់​ឡើង​ជា​ថ្មី​ក្រោយ​ពេល​ដែល​ប្រទេស​អ៊ីរ៉ង់​បើក​ការ​វាយ​ប្រហារ​សងសឹក​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​ចំនួន​ពីរ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ក្រោយ​ពេល​ដែល​ឧត្តមសេនីយ៍​កំពូល​របស់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឃាត​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

តម្លៃ​ប្រេង​ឆៅ បាន​ហក់​ឡើង ៣,៦% ស្មើ​នឹង ៦៨,៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដោយ​កាល​ពី​ថ្ងៃ​សុក្រ​មាន​តម្លៃ​ត្រឹម ៦៦,២៥​ដុល្លារ ​ប៉ុណ្ណោះ​ក្នុង​មួយ​បារ៉ែល។ ក្រុមអ្នកវិភាគ បានព្រមានថាការសងសឹកណាមួយបន្ថែម​ទៀត​អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅតាមរយៈច្រកសមុទ្រHormuz ដែលជាផ្លូវឆ្លងកាត់ដ៏មមាញឹកបំផុតរបស់ពិភពលោក​សម្រាប់ដឹកប្រេងនិងឧស្ម័នធម្មជាតិ​ឆ្លង​កាត់។

ចំណែក​ឯ​តម្លៃ​មាស​វិញ ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​ការ​កើន​ឡើង​ផង​ដែរ ក្រោយ​ពេល​ដែល​ផ្ទុះ​ការ​វាយ​ប្រហារ​សង​សឹក​ពី​សំណាក់​រដ្ឋាភិបាល​អ៊ីរ៉ង់​មក​លើ​កងទ័ព​អាមេរិក។ កាល​ពី​ថ្ងៃ​ទី ២​ខែ​មករា​កន្លង​ទៅ តម្លៃ​មាស​គីឡូ​ស្ថិត​នៅ​ត្រឹម ១ ៥២៩​ដុល្លារ (តម្លៃនៅបរទេស) ​ក្នុង​មួយ​តម្លឹង។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី ៦​ខែ​មករា​កន្លង​ទៅ តម្លៃ​មាស​គីឡូ​បាន​ឡើង​ថ្លៃ​ដល់ ១ ៥៨០​ដុល្លារ​ក្នុង​មួយ​តម្លឹង​ (តម្លៃនៅបរទេស) ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ថ្ងៃ​ទី ៨ ខែ​មេសា​ឆ្នាំ ២០១៣​មក៕

ប្រភព៖ theguardian | MoneyINC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី