- 2020-01-15 04:07:53
- ព័ត៌មាន
អ៊ីរ៉ង់ចាប់ផ្ដើមប្រើឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករ ខណៈអាមេរិកព្រមានកុំឲ្យធ្វើរឿងមួយ
- 2020-01-15 04:07:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីរ៉ង់ចាប់ផ្ដើមប្រើឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករ ខណៈអាមេរិកព្រមានកុំឲ្យធ្វើរឿងមួយ
ចន្លោះមិនឃើញ
ប៉ូលិសអ៊ីរ៉ង់ បានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្ក្រាបទៅលើក្រុមបាតុករដែលតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃទី១២មករា ជុំវិញការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរដោយអចេតនា។
ការតវ៉ានេះ ធ្វើឡើងក្រោយពេលកងទ័ពអ៊ីរ៉ង់ សារភាពថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានច្រឡំបាញ់មីស៊ីលដាក់យន្តហោះដឹកអ្នកដំណើរនោះ ពោលគឺដោយនឹកស្មានថា វាជាមីស៊ីល។ យន្ដហោះដឹកអ្នកដំណើរដែលធ្លាក់នោះ មានផ្ទុកមនុស្សសរុប១៧៦នាក់ ក្នុងនោះមានជនជាតិអ៊ីរ៉ង់ផ្ទាល់៨២នាក់ កាណាដា ៦៣នាក់ អ៊ុយក្រែន ១១នាក់ ស៊ុយអែត១០នាក់ អង់គ្លេស៣នាក់ អាល្លឺម៉ង់៤នាក់និងអាហ្វហ្គានីស្ថាន៤នាក់់។ យ៉ាងណាមិញ ឥឡូវនេះ អ៊ីរ៉ង់ បានទទួលស្គាល់កំហុសរបស់ខ្លួន ដោយនិយាយថាវាជា "កំហុសរបស់មនុស្ស" ដោយសារតែយន្តហោះ បានហោះជិតនឹងប្រព័ន្ធការពារ ដែលបង្កឲ្យមានការបាញ់មីស៊ីលដោយចៃដន្យ។ បើតាមសេចក្តីថ្លែងការណ៍យោធាមួយ បានបញ្ជាក់ថា ការបាញ់ប្រហារនេះគឺ “ដោយអចេតនា” ប៉ុណ្ណោះ។
ជាមួយគ្នាដែរ ជុំវិញការតវ៉ាដោយផ្ទុះកំហឹងរបស់ពលរដ្ឋអ៊ីរ៉ង់នេះ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានធ្វើការព្រមានដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ថា "ជូនចំពោះមេដឹកនាំអ៊ីរ៉ង់ - កុំសម្លាប់បាតុកររបស់អ្នកឲ្យសោះ។ ពលរដ្ឋរាប់ពាន់នាក់ ត្រូវបានអ្នកឯងសម្លាប់ និងចាប់ដាក់គុករួចមកហើយ ហើយពិភពលោកកំពុងឃ្លាំមើលអ្នក។” លោកត្រាំបន្ថែមថា "អ្វីដែលសំខាន់ជាងនេះទៀត អាមេរិកក៏កំពុងតាមដានផងដែរ។ សូមបើកប្រព័ន្ធអ៊ីនធឺណិតរបស់អ្នកឡើងវិញ ហើយអនុញ្ញាតឲ្យអ្នកកាសែតធ្វើការដោយមានសេរីភាព។ សូមបញ្ឈប់ការសម្លាប់ប្រជាជនអ៊ីរ៉ង់ដ៏អស្ចារ្យរបស់អ្នក!”
គួរឲ្យដឹងថា ការព្រមានខាងលើ ត្រូវបានលោកត្រាំសរសេរនៅក្នុងគណនី Twitter របស់ខ្លួនរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលដែលលោកសម្ដែងការគាំទ្ររដ្ឋបាលរបស់ខ្លួនចំពោះក្រុមបាតុករអ៊ីរ៉ង់៕