- 2020-01-16 02:16:21
- ព័ត៌មាន
មកមើល ទិដ្ឋភាពភ្នំភ្លើងផ្ទុះនៅហ្វីលីពីន ឃើញហើយគួរឲ្យអាសូរបំផុត
- 2020-01-16 02:16:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ទិដ្ឋភាពភ្នំភ្លើងផ្ទុះនៅហ្វីលីពីន ឃើញហើយគួរឲ្យអាសូរបំផុត
ចន្លោះមិនឃើញ
ភ្នំភ្លើងមួយឈ្មោះ Taal បានផ្ទុះនៅលើកោះ Luzon នៃប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យកន្លងទៅ បណ្ដាលឲ្យមានអ័ព្ទផេះពាសពេញមេឃរយៈកម្ពស់ជាង ១០គីឡូម៉ែត្រ និងបង្ខំឲ្យប្រជាជនភាគច្រើនរស់នៅក្នុងតំបន់ជម្លៀសខ្លួនជាបន្ទាន់។ ការផ្ទុះភ្នំភ្លើងនេះ បានធ្វើឲ្យខូចខាតដល់ផ្ទះសម្បែងជាច្រើន ខណៈដែលដើមឈើត្រូវបានគ្របដណ្ដប់ទៅដោយផេះកម្រាស់ក្រាស់។ ជាមួយគ្នាដែរ អ្នកជំនាញភ្នំភ្លើងព្រមានថា អាចនឹងមានការផ្ទុះជាបន្ដបន្ទាប់ទៀតនៅពេលខាងមុខ តម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពប្រជាជន។ ទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាលមិនបានផ្តល់ព័ត៌មានលម្អិតអំពីការខូចខាតនោះទេប៉ុន្តែរបាយការណ៍បានបង្ហាញថាផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញដោយសារផេះនិងរញ្ជួយខ្លាំង។ គួរបញ្ជាក់ថា Taal ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មតូចជាងគេបំផុតក្នុងពិភពលោក ដែលបានផ្ទុះជាង ៣០ដងមកហើយគិតចាប់តាំងពីឆ្នាំ១៩៧៧ មក៕
ខាងក្រោមនេះ គឺជាទិដ្ឋភាពភ្នំភ្លើងផ្ទុះនៅហ្វីលីពីន ឃើញហើយគួរឲ្យអាសូរបំផុត ៖