• 2020-01-21 06:32:38
  • ព័ត៌មាន

អស់ពីភ្លើងឆេះ​ព្រៃ! ឥឡូវនេះអូស្ត្រាលី កំពុងបន្ដរងគ្រោះដោយសារធ្លាក់ដុំទឹកកក (មានវីដេអូ)

  • 2020-01-21 06:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ជា​ច្រើន​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អូស្ត្រាលី បាន​រង​គ្រោះ​ដោយ​សារ​ផល​ប៉ះពាល់​ពី​ភ្លើង​ឆេះ​ព្រៃ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ពួកគេ​កំពុង​ប្រឈម​នឹង​ដុំ​ទឹកកក​ធ្លាក់​ដ៏​គ្រោះ​ថ្នាក់​ថែម​ទៀត។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ទីក្រុង Canberra, Melbourne និង​តំបន់​ជា​ច្រើន​ទៀត កំពុង​រង​គ្រោះ​ដោយ​សារ​ធ្លាក់​ដុំ​ទឹកកក​ប៉ុន​បាល់​វាយ​កូន​ហ្គោល​ដែល​បំផ្លាញ​កញ្ចក់​ឡាន, ផ្ទះ​សម្បែង, សម្លាប់​សត​បក្សី និង​ធ្លាក់​ឲ្យ​ស្លឹក​ឈើ​ជ្រុះ​ផង​ដែរ។ យោង​តាម​ការិយាល័យ​ឧតុនិយម​នៃ​រដ្ឋ New South Wales ឲ្យ​ដឹង​ថា ខ្លួន​បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ដុំ​ទឹកកក​ធ្លាក់ និង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្ដ​បន្ទាប់​ទៀត​ជា​ពិសេស​នៅ​ភាគ​ខាង​កើត និង​ភាគ​ឦសាន។

លើស​ពី​នេះ​ទៀត ព្យុះ​ធ្លាក់​ទឹក​កក​នេះ អាច​នឹង​បង្ហាញ​សញ្ញា​ព្រមាន​ពី​ការ​បាក់​ដី​ក្រោយ​ពេល​ដែល​តំបន់​នេះ​រង​គ្រោះ​យ៉ាង​ជោគជាំ​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​រួច​មក។ ជាមួយគ្នា​ដែរ មកទល់​ពេល​នេះ អាជ្ញាធរ​បាន​ទទួល​ទូរស័ព្ទ​ចំនួន​ជាង ១ ៩០០​លើក​មក​ហើយ​ពី​ប្រជាពល​រដ្ឋ​ដើម្បី​សុំ​ជំនួយ​បន្ទាន់៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ goodmenproject ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់