- 2020-01-21 07:17:26
- ព័ត៌មាន
គួរឲ្យសរសើរ! ភរិយាអភិបាលខេត្តព្រះសីហនុ សម្ដែងរបាំព្រះរាជទ្រព្យដើម្បីគោលបំណងធំពីរ
- 2020-01-21 07:17:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! ភរិយាអភិបាលខេត្តព្រះសីហនុ សម្ដែងរបាំព្រះរាជទ្រព្យដើម្បីគោលបំណងធំពីរ
ចន្លោះមិនឃើញ
លោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរេីន អភិបាលខេត្ត ព្រះសីហនុ នឹងចូលរួមសម្ដែងល្ខោនព្រះរាជទ្រព្យ រឿង "ព្រះអនុរុទ្ធនាងឱស្សា" ជាសាធារណៈ នៅថ្ងៃទី២៧ ដល់ ២៩ ខែមីនា នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។
លោកជំទាវបានបញ្ជាក់ថា បច្ចុប្បន្នលោកជំទាវកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីសាងប្រវត្តិសាស្រ្ដថ្មីមួយ ក្រោយសម្តេចសម្តេចព្រះរាម នរោត្តមបុប្ផាទេវី យាងសោយទិវង្គត។
លោកជំទាវបានប្រាប់ Sabay ថា៖ "នេះជាស្នាដៃរៀបចំដំបូងបំផុតរបស់ខ្ញុំ ហើយខ្ញុំក៏រាំរបាំព្រះរាជទ្រព្យ លើកទី១ ដែរ។ តាមពិតទៅ ខ្ញុំបានផ្តួចផ្តើមគំនិតធ្វើរឿងនេះ តាំងពីមុនសម្តេចព្រះរាមយាងសោយទិវង្គត ប្រហែល ២ខែមកម្ល៉េះ តែអកុសល សម្តេចព្រះរាម បានយាងសោយទិវង្គតមុន"។
ភរិយាអភិបាលខេត្តព្រះសីហនុ បានបន្ថែមថា ទោះរវល់យ៉ាងណា លោកជំទាវបានហ្វឹកហាត់ចំនួន ៦ដងរួចមកហើយ និងបន្តហ្វឹកហាត់ រហូតចេះចាំស្ទាត់ នៅមុនការសម្ដែងមកដល់។
លោកជំទាវ បានបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងធំៗចំនួន ២ គឺទី១ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ ផ្នែកសិល្បៈបូរាណ និងទី២ ដើម្បី រកថវិកា ជូនអ្នករបាំបុរាណក្រីក្រ ជូនសាលារបាំបុរាណ និងជួយដល់នាយកដ្ឋានសិល្បៈបុរាណផងដែរ។
លោកជំទាវ អ៊ូ ធីតាពៅ បានបន្ថែមថា លោកជំទាវនឹងសម្ដែងហោមរោង នៅថ្ងៃបើកឆាកតែមួយថ្ងៃគត់ គឺថ្ងៃទី២៧ ខែមីនា។ ចំណែកថ្ងៃទី២៨ និង២៩ សំបុត្រនឹងមានដាក់លក់ នាពេលឆាប់ៗខាងមុខ។ លោកជំទាវក៏បានឲ្យដឹងដែរថា លោកជំទាវនឹងរាំរបាំព្រះរាជទ្រព្យម្ដងទៀត នៅបុណ្យសមុទ្រចុងឆ្នាំ២០២០ នេះ។
ជាចុងក្រោយ លោកជំទាវ បានថ្លែងអំណរគុណសម្រាប់ការគាំទ្រ និងទឹកចិត្តស្រលាញ់វប្បធម៌ខ្មែរ។ លោកជំទាវ ក៏សូមសំណូមពរ បងប្អូនប្រជាពលរដ្ឋខ្មែរ ជួយជ្រមជ្រែងលើកស្ទួយវប្បធម៌ខ្មែរ ថែរក្សាវប្បធម៌ដ៏ផូរផង់របស់ដូនតាខ្មែរ៕