• 2020-01-29 06:29:50
  • ព័ត៌មាន

ហួសចិត្ត! ខ្លាចឆ្លងវីរុសកូរ៉ូណាពេក ស្ត្រីម្នាក់យកដបទឹកគ្របក្បាល នៅព្រលានយន្ដហោះ

  • 2020-01-29 06:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​វីរុស​កូរ៉ុណា​មាន​ប្រភព​មក​ពី​ទីក្រុង Wuhan កំពុង​ផ្ទុះ​និង​រីករាល​ដាល​ពេញ​ប្រទេស​ចិន​ក៏​ដូច​ជា​បណ្ដាល​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ប្រជាជន​រួម​ជាមួយ​អាជ្ញាធរ​មាន​វិធានការណ៍​ខ្ពស់​សម្រាប់​ទប់​ទល់​ជំងឺ​ឆ្លង​ដ៏​សាហាវ​នេះ។

បើ​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ ​អ្នក​ឆ្លង​បាន​កើនឡើង​ដល់ ៦០៥៩នាក់ខណៈ​ចំនួនអ្នកស្លាប់ដោយសារ​ជំងឺរលាកសួតប្រភេទថ្មី បង្ក​ឡើង​ដោយ​កូរ៉ូណាវីរុស បាន​បន្ត​កើន​ឡើង​ដល់ ១៣២នាក់។ ជា​ធម្មតា​ការ​ពាក់​ម៉ាស គឺ​ជា​មធ្យោបាយ​មួយ​ដើម្បី​ទប់ទល់​និង​ការពារ​ពី​ការ​ឆ្លង​ជំងឺ​នេះ។ ជាមួយ​គ្នា​ដែរ កាល​ពី​ពេល​ថ្មី​ៗ​នេះ គេ​បាន​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ប្រើ​មធ្យោបាយ​ប្លែក​ពី​គេ​ដើម្បី​ការ​ពារ​ខ្លួន​ពី​វីរុស​កូរ៉ូណា។ ស្ត្រី​រូប​នេះ បាន​យក​ដប​ទឹក​មក​ពាក់​លើ​ក្បាល ហើយ​ត្រូវ​បាន​គេឃើញ​នៅ​ព្រលានយន្ដហោះ​អន្តរជាតិ Vancouver ប្រទេស​កាណាដា។ យ៉ាង​ណា​មិញ អត្តសញ្ញាណ​ស្ត្រី​ខាងលើ មិន​ត្រូវ​បានគេ​ដឹង​នោះ​ទេ ប៉ុន្តែ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នាំ​គ្នា​ចែក​ចាយ​រូប​នេះ និង​សម្ដែង​ការ​ហួស​ចិត្ត​ក៏​ដូច​ជា​អស់​សំណើច​ផង​ដែរ។ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​មួយ​ចំនួន​ឲ្យ​ដឹង​ថា ប្រហែល​ជា​ស្ត្រី​រូប​នេះ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា​តាម​រយៈ​ខ្សែ​ភ្នែក។

គួរ​ឲ្យ​ដឹង​ថា វីរុសនេះកំពុងក្លាយជាការគំរាមកំហែងទូទាំងពិភពលោកនៅពេលដែលមានករណីរាប់សិបត្រូវបានបញ្ជាក់នៅក្នុងកន្លែងចំនួន ១៤ ខាងក្រៅប្រទេសចិនដីគោករួមទាំងមួយករណី​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ៕

ប្រភព៖ mothership ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់