- 2020-01-30 08:26:30
- ព័ត៌មាន
ក្ដៅៗ! ប្រទេសនៅអាស៊ាន ១ទៀត ឆ្លងវីរុសកូរ៉ូណាជាលើកដំបូង
- 2020-01-30 08:26:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! ប្រទេសនៅអាស៊ាន ១ទៀត ឆ្លងវីរុសកូរ៉ូណាជាលើកដំបូង
ចន្លោះមិនឃើញ
នៅថ្ងៃព្រហស្បតិ៍ទី ៣០ខែមករានេះ អាជ្ញាធរប្រទេសហ្វីលីពីន បានចេញមុខធ្វើការបញ្ជាក់ពីករណីវីរុសកូរ៉ូណាលើកដំបូងបង្អស់ក្នុងប្រទេសរបស់ខ្លួន។
យោងតាមនាយកដ្ឋានសុខភាពហ្វីលីពីនឲ្យដឹងថា អ្នកជំងឺកូរ៉ូណាដំបូងគេបង្អស់ក្នុងប្រទេសត្រូវបានរកឃើញ ហើយកំពុងស្ថិតក្រោមការតាមដានជាមួយមនុស្ស ២៩នាក់ផ្សេងទៀតដែលគេសង្ស័យផងដែរ។ ប្រភពដដែលបន្ថែមថា អ្នកជំងឺគឺជាស្ត្រីវ័យ ៣៨ឆ្នាំដែលបានធ្វើដំណើរពីទីក្រុង Wuhan មកកាន់ហ្វីលីពីន។ ឥឡូវនេះស្ត្រីខាងលើ កំពុងស្ថិតក្នុងមន្ទីរពេទ្យនៃនាយកដ្ឋានសុខភាព។ ជាមួយគ្នាដែរ អាជ្ញាធរបានប្រកាសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាអនាម័យឲ្យបានល្អដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះក្នុងប្រទេស។
គួរឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណា បានកើនឡើងដល់ ១៧០នាក់ ខណៈអ្នកឆ្លងកើនឡើងជាង ១៧០០ករណីបន្ថែមទៀត ដែលសរុបទៅ គឺមានចំនួន ៧៨១០ ករណីគិតត្រឹមថ្ងៃទី៣០ ខែមករានេះ៕