• 2020-02-04 08:01:04
  • ព័ត៌មាន

ភ្ញាក់ផ្អើល! ពលរដ្ឋទីក្រុងឡុងដ៏ រត់ចែកជើងគ្នាក្រោយរកឃើញគ្រាប់បែកសង្គ្រាមលោកលើកទី ២

  • 2020-02-04 08:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ទីក្រុង​ឡុងដ៏ បាន​ធ្វើ​ការ​ជម្លៀស​ពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​កណ្ដាល​ទីក្រុង​ក្រោយ​ពេល​រក​ឃើញ​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី ២។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា គ្រាប់​បែក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ផ្លូវ Soho's Dean ដោយ​ក្រុម​កម្មករ​សាងសង់ ហើយ​បាន​ទូរស័ព្ទ​មក​ប៉ូលិសនៅ​ម៉ោង ១:៤២នាទី​រសៀល កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍។ កម្មករ​រាប់​ពាន់​នាក់ ត្រូវ​បាន​ណែនាំ​ឲ្យ​ជម្លៀស​ខ្លួន​ចេញ​ពី​អគារ ហើយ​ប៉ូលិស​បាន​បិទ​ផ្លូវ​ជា​ច្រើន​នៅ​តំបន់​ជុំវិញ​នោះ។ Soho គឺ​ជា​តំបន់​ដែល​មមាញឹក​មួយ​ក្នុង​ទីក្រុង​ឡុងដ៏ ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ផ្ទះ​ប្រជាជន, អគារ​ពាណិជ្ជកម្ម, ភោជនីយដ្ឋាន និង​បារ​ជា​ច្រើន​កន្លែង​ផង​ដែរ។អង្គភាពកំចាត់គ្រាប់បែក ត្រូវបាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​ដោះ​គ្រាប់​បែក។ ជា​លទ្ធផល នៅ​ម៉ោង ៨:៣០​នាទី​យប់ គ្រាប់​បែក​ត្រូវ​បាន​ដោះ​ដោយ​ជោគជ័យ​ហើយ​ផ្លូវ​នៅ​តំបន់​នោះ​ក៏​ត្រូវ​បើក​ឲ្យ​ចរាចរ​ជា​ធម្មតា​វិញ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១៥​កន្លង​ទៅ គ្រាប់​បែក​សល់​ពី​សង្គ្រាម​លោក​លើក​ទី ២​ ទម្ងន់ ២៥០​គីឡូក្រាម​មួយ​គ្រាប់​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ភាគ​ខាង​កើត​ក្រុង​ឡុង​ដ៏​ផង​ដែរ ប៉ុន្តែ​គ្រាប់​បែក​ធុន​នេះ​ពិត​ជា​កម្រ​រក​ឃើញ​នៅ​កណ្ដាល​ក្រុង​ខ្លាំង​ណាស់៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់