• 2020-02-05 07:53:33
  • ព័ត៌មាន

រំជួលចិត្ត! ពលរដ្ឋចិនមួយភូមិ នាំគ្នាផ្ញើចេក ២២តោន ទៅឲ្យខេត្តផ្ទុះវីរុសកូរ៉ូណា

  • 2020-02-05 07:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកភូមិ​មួយ​នៅ​ក្នុង​ប្រទេស​ចិន បាន​នាំ​គ្នា​ផ្ញើ​ចេក​ចំនួន ២២​តោន​ទៅ​កាន់​ខេត្ត Hubei ដែល​ជា​កន្លែង​ផ្ទុះ​វីរុស​កូរ៉ូណា​សម្លាប់​មនុស្ស​រាប់​រយ​នាក់។

យោង​តាម​កាសែត People's China ឲ្យ​ដឹង​ថា អ្នក​ភូមិ Shibanzhai នៃ​ខេត្ត Yunnan បាន​បង្ហាញ​ក្ដី​ស្រឡាញ់​និង​ការ​រួម​សុខ​ទុក្ខ​ជា​មួយ​ជន​របស់​ខ្លួន ក្រោយ​ពេល​ដែល​ដឹង​ថា​ពួកគេ​កំពុង​ខ្វះ​ខាត​ស្បៀង​អាហារ និង​ផ្លែឈើ​ស្រស់ ក្រោយ​ពេល​ដែល​អាជ្ញាធរ​បិទ​ទីក្រុង Wuhan ដោយ​សារ​ផ្ទុះ​វីរុស​ឆ្លង​ក៉ូរ៉ូណា។ យោងតាម​មេ​ភូមិ​លោក Pan Haijin ឲ្យ​ដឹង​ថា "ការ​ដាំ​ចេក គឺ​ជា​មុខ​របរ​ដ៏​សំខាន់​ដែល​ជួយ​អ្ន​កភូមិ​យើង​ឲ្យ​ងើប​ពី​ភាព​ក្រីក្រ។ ក្រោយ​ទទួល​ដំណឹង​ពី​ការ​ខ្វះ​ខាត​ស្បៀង​ក្នុង​ខេត្ត Hubei អ្នកភូមិ​ទាំង ៩៣​គ្រួសារ នាំ​គ្នា​កាប់​ចេក​របស់​ខ្លួន​ប្រមូល​បាន ២២​តោន​ក្នុង​រយៈ​ពេល ២​ថ្ងៃ​ប៉ុណ្ណោះ។” ចេក​ទាំង ២២​តោន​នេះ បើ​គិត​ជា​ប្រាក់​គឺ​ស្មើ​នឹង​ប្រមាណ ១៣២ ០០០យ័ន (១៨ ៨០៣​ដុល្លារ)។

គួរ​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ចំនួន​នៃ​ករណី​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណា​វីរុស ត្រូវ​បាន​បញ្ជាក់​ថា​កើន​ឡើង​ដល់ ៤៩០​នាក់​ហើយ​ខណៈ​ដែល​អ្នក​ឆ្លង​មាន​ចំនួន ២៤ ៣២៤​នាក់៕

ប្រភព៖ people.cn ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់