• 2020-02-06 04:21:59
  • ព័ត៌មាន

ត្រៀមៗ! ព្រះចន្ទពេញវង់ធំបំផុត លើកទី១ក្នុងឆ្នាំ២០២០ នឹងបង្ហាញខ្លួនចុងសប្ដាហ៍នេះ

  • 2020-02-06 04:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះចន្ទពេញវង្សធំបំផុត នឹង​បង្ហាញ​ខ្លួន​លើក​ទី​មួយ​ក្នុង​ឆ្នាំ ២០២០ នេះ​ដែល​នឹង​អាច​ត្រូវ​បាន​មើល​ឃើញ​នៅ​តំបន់​ជា​ច្រើន​ដែល​មាន​អាកាសធាតុ​ល្អ និង​ផ្ទៃ​មេឃ​ស្រឡះ។

យោង​តាម​គេហទំព័រ​របស់​ណាសា​ឲ្យ​ដឹង​ថា ព្រះចន្ទពេញវង្ស​នឹង​បង្ហាញ​ខ្លួន​ចាប់​ពី​ថ្ងៃ​សុក្រ​ត​ទៅ​រហូត​ដល់​ថ្ងៃ​អាទិត្យ​សប្ដាហ៍។ ប៉ុន្តែ​ព្រះ​ចន្ទ នឹង​ឈាន​ដល់​កម្រិត​ធំ​បំផុត​ និង​ភ្លឺ​បំផុត​នៅ​វេលា​ម៉ោង ២:៣៣ នាទី​រំលងអាធ្រាត្រ​ថ្ងៃ​អាទិត្យ ទី​៩​ខែ​កុម្ភៈ​។ ព្រះចន្ទពេញវង្ស​លើក​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "ព្រះចន្ទ​ព្រិល” ដែល​សារ​វា​បង្ហាញ​ខ្លួន​ក្នុង​ខែ​កុម្ភៈ​ដែល​មាន​ព្រិល​ធ្លាក់​ច្រើន។

គួរ​បញ្ជាក់​ថា នេះ​​គឺ​ជា​ព្រះ​ចន្ទ​ពេញ​វង្ស​ធំ​បំផុត​មួយ​ក្នុង​ឆ្នាំ ២០២០ ហើយ​បង្ហាញ​ខ្លួន​ដំបូង​គេ​ប្រចាំ​ឆ្នាំ ដោយ​ព្រះចន្ទពេញវង្ស​លើក​ទី​ពីរ នឹង​បង្ហាញ​ខ្លួន​ក្នុង​ខែ​មីនា​ខាង​មុខ៕

ប្រភព៖ NASA ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់