- 2020-02-10 03:30:00
- ព័ត៌មាន
ហ៊ានដកធ្មេញទាល់ម្ដង៤គ្រាប់ បុរសជប៉ុនហើមមុខគេយកទៅ Troll ល្បីឈ្មោះលើអ៊ីនធឺណិត
- 2020-02-10 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ានដកធ្មេញទាល់ម្ដង៤គ្រាប់ បុរសជប៉ុនហើមមុខគេយកទៅ Troll ល្បីឈ្មោះលើអ៊ីនធឺណិត
ចន្លោះមិនឃើញ
ដោយសារតែមិនចង់ឈឺចាប់ច្រើនលើកច្រើនសារ បុរសម្នាក់សុខចិត្តហ៊ានដកធ្មេញទាល់ម្ដង៤គ្រាប់ ធ្វើឲ្យលោកហើមមុខ ឡើងមិនអាចហើបមាត់បាន។
មិនថាអ្នកណាឡើយ ឲ្យតែពេលឮពាក្យថាដកធ្មេញប្រាកដជាស្រៀវខ្លួន ភ័យខ្លាចជាមិនខាន។ ខណៈអ្នកខ្លះទ្រាំនឹងការដកធ្មេញមួយគ្រាប់សឹងមិនបាននោះ បុរសម្នាក់ឈ្មោះ Zumi មកពីប្រទេសជ៉ប៉ុនបានធ្វើឲ្យគេសរសើរជាខ្លាំងពីភាពអង់អាចរបស់ខ្លួននៅពេលហ៊ានដកធ្មេញម្ដង៤គ្រាប់។ ប៉ុន្តែធ្មេញរបស់លោកដែលដកនេះមិនមែនជាធ្មេញធម្មតាឡើយ គឺសុទ្ធតែធ្មេញទាល់ទាំងអស់។
តាមនោះដែរ នៅពេលទៅពេទ្យធ្មេញដើម្បីដកធ្មេញទាល់នេះ វេជ្ជបណ្ឌិតបានប្រាប់លោក Zumi ថាលោកគួរដកធ្មេញម្ដងតែ២គ្រាប់គឺបានហើយ ដ្បិតវាមានភាពឈឺចាប់ និងហើមខ្លាំងបើដកទាំងអស់។ យ៉ាងណាក្ដី ដើម្បីចៀសវាងការឈឺចាប់ច្រើនលើកច្រើនសារនោះ បុរសមកពីប្រទេសជប៉ុនរូបនេះបានតាំងចិត្តក្លាហានហើយប្រាប់ពេទ្យថាឲ្យដកធ្មេញទាល់ម្ដង៤គ្រាប់តែម្ដងទៅ។
ជាលទ្ធផល បុរសរូបនេះមិនត្រឹមតែទទួលការឈឺចាប់ហួសស្មាននោះទេ គឺមុខរបស់លោកទាំងមូលត្រូវហើម ហើយត្រូវបានគេប្រៀបធៀបដូចសុនកដែលត្រូវឃ្មុំទិចល្បីឈ្មោះលើអ៊ីនធឺណិត។ ទោះបីជាអាណិតបុរសនេះដែរ តែមនុស្សជាច្រើនបានទប់សំណើចមិនបាននឹងការសម្រេចចិត្តដកធ្មេញទាល់ម្ដងទាំង៤របស់លោកឡើយ៕