/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/Bin-Bunna36/Bin-Bunna(37)/Bin-Bunna38/Bin-Bunna39/5e4218151aefa_1581389820_medium.jpg)
- 2020-02-11 03:04:30
- ព័ត៌មាន
អាជ្ញាធរជាតិអប្សរាបានរកឃើញជើងទ្វារបាលនៅប្រាសាទទន្លេស្ងួត ក្រោយពីរកឃើញដងខ្លួនកាលពី៣ឆ្នាំមុន
- 2020-02-11 03:04:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរជាតិអប្សរាបានរកឃើញជើងទ្វារបាលនៅប្រាសាទទន្លេស្ងួត ក្រោយពីរកឃើញដងខ្លួនកាលពី៣ឆ្នាំមុន
ចន្លោះមិនឃើញ
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួត នៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមផេកផ្លូវការ អាជ្ញាធរជាតិអប្សរា បង្ហោះកាលពីព្រឹកមិញនេះ។
បំណែកជើងបដិមានេះ ត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
បន្ទាប់ពីការរកឃើញ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីបញ្ជាក់ថាជាបំណែកជើងរបស់បដិមាទ្វារបាល ក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ ហៅកាត់ថា I.T.A.L.I.A នៃអាជ្ញាធរជាតិអប្សរា បានធ្វើពុម្ពចម្លងពីបដិមាទ្វារបាលនៅអភិរក្សដ្ឋានអង្គរ មកធៀបនឹងបំណែកជើងនៅប្រាសាទទន្លេស្ងួត។ តាមរយៈការធៀបនេះ ក្រុមការងារបញ្ជាក់ថា បំណែកជើងនេះ គឺពិតជាផ្នែកមួយ នៃបដិមាទ្វារបាល។
បច្ចុប្បន្ន ក្រុមការងារអភិរក្សនិងជួសជុលវត្ថុសិល្បៈ កំពុងរៀបចំឯកសារបច្ចេកទេសដើម្បីយកបំណែកជើងបដិមាមកផ្គុំនឹងទ្វារបាលដែលកំពុងជួសជុលនៅអភិរក្សដ្ឋានអង្គរ៕
រូបភាព៖ លោក ជា សារិទ្ធ និងក្រុមការងារ I.T.A.L.I.A