• 2020-02-16 23:40:00
  • ព័ត៌មាន

វីវរហើយ! តំបន់ត្រជាក់បំផុតលើលោក ឡើងកម្ដៅលើស ២០អង្សាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

  • 2020-02-16 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្វីប​អង់តាកទិក បាន​កើន​ឡើង​កម្ដៅ​លើស ២០​អង្សា​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​ស្ទង់​នៅ​លើ​កោះ​មួយ​នៃ​ទ្វីប​នេះ។

យោង​តាម​អ្នក​វិទ្យាសាស្ត្រ​ប្រេស៊ីល​លោក Carlos Schaefer ឲ្យ​ដឹងថា "លោក​មិន​ដែល​ឃើញ​សីតុណ្ហភាព​ឡើង​ខ្ពស់​ដល់ ២០,៧៥​អង្សា​ដូចនេះ​នៅ​ទ្វីប​អង់តាកទិក​នោះ​ទេ។" សីតុណ្ហភាព​នេះ ត្រូវ​បាន​វាស់​កាល​ពី​ថ្ងៃ​ទី ៩​ខែ​កុម្ភៈ​កន្លងទៅ​នៅ​ស្ថានីយ​ឃ្លាំមើល​នៃ​កោះ Seymour។ លោក Carlos ព្រមាន​ថា​នេះ​គ្រាន់​តែ​ជា​តួលេខ​មួយ​ប៉ុណ្ណោះ ហើយ​មិន​មាន​ជា​ផ្នែក​នៃ​ទិន្នន័យ​រយៈ​ពេល​វែង​នោះ​ទេ។ អ្នក​វិទ្យាសាស្ត្រ​រូប​នេះ បន្ថែម​ថា "យើងមិនអាចប្រើវាដើម្បីប្រមើលមើលការផ្លាស់ប្តូរអាកាសធាតុនាពេលអនាគតទេ។ វាជាចំណុចទិន្នន័យមួយ​ដែល​បង្ហាញ​ថា​មាន​អ្វី​ខុស​ប្លែក​កំពុង​កើត​ឡើងនៅ​តំបន់​នោះ។”

គួរ​ឲ្យ​ដឹង​ថា កាល​ពី​សប្ដាហ៍​មុន​ទ្វីប​អង់តាកទិក ក៏​បាន​ឡើង​កម្ដៅ​មិន​ធ្លាប់​មាន​ក្នុងប្រវត្តិសាស្ត្រ​ដល់ ១៨,៣​អង្សា​ផងដែរ ហើយ​ឥឡូវ​នេះ​កើន​ឡើង​ជាង ២​អង្សា​ទៀត​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បារម្មណ៍​ខ្លាំង​ពី​ផល​ប៉ះពាល់​របស់​វា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់